YAMAHA QBIX 2021 ទើបចេញលក់ ពណ៌ស្អាតៗឡូយកប់

  • 2020-07-02 10:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ FACEBOOK PAGE ឈ្មោះ​ “KNG-Yamaha Cambodia” ដែលជា Page ផ្លូវការ​របស់​ម៉ូតូ YAMAHA បាន​ប្រកាស​ចេញ​លក់ YAMAHA QBIX 2021 ដែល​ជា​ម៉ូឌែល​កំពុង​ពេញ​និយម​និង​ទទួលបាន​ការ​គាំទ្រ​ពី​អតិថិជន ជា​ច្រើន​មិន​ថា​ក្នុង​រាជធានី​ភ្នំពេញ ឬតាម​បណ្តា​ខេត្ត​ផ្សេងៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

YAMAHA QBIX 2021 នេះ​មាន​ពណ៌​ស្អាតៗ ទាក់ទាញ គួរ​ជា​ទី​ចាប់​អារម្មណ៍​អតិថិជន​ដែល​និយម​ចូលចិត្ត​ពណ៌​ស្រស់ស្អាត និង​មាន​២ Option គឺ Full Option (Smart Key) និង Standard Option។ មូលហេតុ​ដែល​នាំ​​ឲ្យ​ YAMAHA QBIX ទទួល​បាន​ការ​ពេញ​និយម​បែប​នេះ ក៏​ព្រោះ​តែ​ម៉ូឌែល​នេះ មាន​រូបរាង​ប្លែក ស្អាតបែប (Unique) និង​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​លើស​ពី​ម៉ូតូផ្សេងៗទៀត ដូចជា៖

១. ប្រព័ន្ធសោរ Smart Key

២. ប្រព័ន្ធហ្វ្រាំង ABS

៣. ប្រព័ន្ធ Stop Start System

៤. ប្រព័ន្ធបច្ចេកវិទ្យា Blue Core

៥. ប្រព័ន្ធភ្លើង LED មុខ​-ក្រោយ

៦. ប្រព័ន្ធភ្លើង CD សម្រាប់សាកថ្មទូរសព្ទ

៧. ប្រព័ន្ធកុងទ័រ LCD Digital

៨. ប្រអប់ក្រោមកែបធំទូលាយ

៩. សំបកកង់ធំ និងគ្មានពោះវៀន

លោក​អ្នក​អាច​ស្វែង​រក​ជាវ​តាម​បណ្ដា​សាខា​និង​តំណាង​ចែក​ចាយ​របស់ YAMAHA នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។ ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ FACEBOOK PAGE “KNG-Yamaha Cambodia”៕ ​​

អត្ថបទពេញនិយម