កម្មវិធីរបស់ Facebook ដែលចម្លងតាម TikTok នឹងបិទក្នុងខែនេះ
- 2020-07-03 01:28:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីរបស់ Facebook ដែលចម្លងតាម TikTok នឹងបិទក្នុងខែនេះ
ចន្លោះមិនឃើញ
Facebook នឹងបិទចោលនូវកម្មវិធី Lasso របស់ខ្លួននាថ្ងៃទី ១០ ខែកក្កដានេះ ដោយអ្នកប្រើប្រាស់កម្មវិធីចាប់ផ្ដើមទទួលបានសារជាដំណឹងអំពីការបិទនេះ និងមានណែនាំឲ្យពួកគេទាញយកវីដេអូដែលខ្លួនចង់រក្សាទុកផងដែរ។
Facebook ទំនងជាបិទកម្មវិធី Lasso ក៏ដោយសារចង់ផ្ដោតលើមុខងារ Reels ក្នុងកម្មវិធី Instagram ជំនួសវិញ។ Reels គឺជាមុខងារកែកុនវីដេអូដែលអាចឲ្យអ្នកប្រើប្រាស់ ថត និងកាត់តវីដេអូ ស្រដៀងនៅលើ TikTok ហើយអាចបង្ហោះចូលទៅកាន់ Instagram Stories ឬផ្ញើចូលប្រអប់ឈែត ឬបង្ហោះទៅក្នុង Tab ថ្មីនៃ Explore ដែលមានឈ្មោះថា Top Reels បាន។ មុខងារនេះបានដំណើរការនៅប្រេស៊ីលកាលពីឆ្នាំមុន និងបានពង្រីកដល់បារាំង និងអាល្លឺម៉ង់កាលពីសប្ដាហ៍មុន។
គួរដឹងថា Facebook បានបញ្ចេញកម្មវិធី Lasso កាលពីឆ្នាំ ២០១៨ ដែលរយៈពេលកន្លងមកនេះមិនមានបញ្ចេញឲ្យប្រើប្រាស់ទូលំទូលាយឡើយ ពោលគឺមានប្រើតែនៅក្នុងប្រទេសមួយចំនួនដូចជាអាមេរិក, កូឡុំប៊ី ម៉ិកស៊ីកូ, អាហ្សង់ទីន, ឈីលី, ប៉េរូ, ប៉ាណាម៉ា, កូស្តារីកា, អែលសាល់វាឌ័រ, អេក្វាទ័រ និងអ៊ុយរុយហ្គាយ៕