អាសូរ Mr.Queen ដែល​ឈឺ​ធ្ងន់​ច្រើន​ខែ ឥឡូវ​នេះ​លា​ចាក​លោក​​ទៅ​ហើយ

  • 2020-07-03 03:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ដំណឹង​នៅ​ព្រឹក​នេះ Mr.Queen ដែល​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ជា​ច្រើន​មក​ហើយ​នោះ ពេល​នេះ លោក​បាន​លា​ចាក​លោក​ទៅ​ហើយ ដោយ​ពេល​នេះ ក្រុម​គ្រួសារ​បាន និង​កំពុង​ប្រឈម​ខ្វះ​លុយ​ធ្វើ​បុណ្យ​សព​ថែម​ទៀត។

លោក អ៊ឹម ជីវ៉ា បញ្ចេញ​ដំណឹង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក ដោយ​បាន​ធ្វើ​ឲ្យ​ញាតិ​មិត្ត​របស់​តារា​កម្សត់​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល។ លោក ជីវ៉ា សរសេរ​ថា "អាណិត​ណាស់ តារា​សម្តែង លោក​មីស្ទើឃ្វីន ទទួល​មរណភាព​ហើយ អាណិត​ណាស់​មាន​តែ​ពីរ​នាក់​ម្តាយ​កូន​គ្មាន​លុយ​ធ្វើ​បុណ្យ​ទេ!”។

តារា​កំប្លែង​ភេទ​ទី៣ Mr Queen ដែល​មាន​ឈ្មោះ​ពិត​ថា ហួត វឌ្ឍនា ត្រូវ​បាន​មហាជន​ស្គាល់​តាម​រយៈ​ការ​តុបតែង​ខ្លួន​ប្លែកៗ(តែង​ធ្វើ​ប្រុស​មួយ​ចំហៀង ស្រី​មួយ​ចំហៀង) អម​ដោយ​កាយវិការ​កំប្លែង​របស់​លោក​តាម​បណ្ដាញ​សង្គម។ លោក​ក៏​ធ្លាប់​ឡើង​ឆាក​តន្ដ្រី​ធំ​ៗ​លេង​កំប្លែង​ខ្លះ​ដែរ ប៉ុន្ដែ​រយៈ​ពេល​ជាង​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ស្រាប់​តែ​បាត់​មុខ​លោក​ឈឹង។ ក្រោយ​មក​ទើប​គេឯង​ដឹង​ថា​រូប​លោក​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដោយ​រោគ របេង និង​រោគ​មហារីក។

តាម​លោក អ៊ឹម ជីវ៉ា ពេល​នេះ​សព​របស់​តារា​កម្សត់​មក​ពី​ខេត្តកំពង់ឆ្នាំង បាន និង​កំពុង​តម្តល់​នៅ​វត្ត​អង្គ​តាមិញ៕

អត្ថបទ៖ ទារិកា