​ទូរសព្ទតម្លៃក្រោម ៣០០ដុល្លារ ត្រូវប៉ាន់កាន់តែខ្លាំងក្នុងសម័យកូវីដ១៩

  • 2020-07-03 06:23:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ឆ្នាំ​កន្លង​ទៅ ស្មាតហ្វូន​ដែល​​លំដាប់​ថវិកា​ដែល​មាន​តម្លៃ​ខ្ទង់ ៣០០​ដុល្លារ ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ស្មាតហ្វូន​ភាគ​ច្រើន​អាច​បំពេញ​តាម​តម្រូវ​ការ​របស់​អតិថិជន​មិន​ចាញ់​ស្មាតហ្វូន​តម្លៃ​ថ្លៃ​នោះ​ទេ តួ​យ៉ាង​ដូច​ជា​ OPPO Reno2 F ឬ OPPO Reno3 ជា​ដើម។

​​​​​​​​​ប៉ុន្តែ​ក្រោយ​ពី​ពិភពលោក​ជួប​ប្រទះ​នឹង​វិបត្តិ​ជំងឺ​កូវីដ​១៩ ធ្វើ​ឲ្យ​ទំនោរ​​​ស្មាតហ្វូន​មាន​ការ​ប្រែ​ប្រួល ដោយ​អ្នក​ប្រើ​ប្រាស់​​ផ្លាស់​ប្ដូរ​មក​ចាប់​អារម្មណ៍​លើ​ស្មាតហ្វូន​តម្លៃ​ក្រោម ៣០០​ដុល្លារ វិញ ដោយ​សារ​មិន​ចង់​​ចំណាយ​ច្រើន​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​កូវីដ​១៩​នេះ។ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​នេះ ក្រុមហ៊ុន​ស្មាតហ្វូន​បាន​បញ្ចេញ​ស្មាតហ្វូន​ថ្មី​​ដាក់​លក់​តម្លៃ​ក្រោម ៣០០​ដុល្លារ ប៉ុន្តែ​មាន​សមត្ថភាព​ខ្លាំង អាច​បំពេញ​តាម​គ្រប់​តម្រូវ​ការ​របស់​អ្នក​ប្រើ។

កាល​ពី​ថ្មីៗ​នេះ​​​ដែរ​ OPPO បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​​ OPPO A92​ លើ​ទីផ្សារ​កម្ពុជា ជា​មួយ​តម្លៃ​ត្រឹម ២៧៩​ដុល្លារ ដែល​តម្លៃ​​នេះ​ធូរ​ជាង​ត្រកូល A ពី​មុនៗ ប៉ុន្តែ​វា​​ត្រូវ​បាន​​​បង្កើន​សមត្ថភាព​ខ្លាំង​ជាង​មុន។ ក្នុង​នោះ​រួម​មាន​កាមេរ៉ា 4គ្រាប់ ទំហំ​ធំ​រហូត​ទៅ​ដល់​ 48MP ដែល​អាច​ថត​រូប​បាន​ច្បាស់​ល្អ​ទាំង​ពេល​ថ្ងៃ និង​ពេល​យប់ ជា​មួយ​កម្លាំង​ម៉ាស៊ីន ដែល​ដំណើរ​ការ​លើ​បន្ទះ​ឈីប Snapdragon 665 ភ្ជាប់​នូវ​អង្គ​ស៊ីភីយូ​កម្រិត Octa-core 64bit ជាមួយ​ប្រព័ន្ធល្បឿន Kryo260 ល្បឿន 2.0GHz និង 1.8GHz រត់​យ៉ាង​រលូន​ជាមួយ​នឹង RAM 8GB​ + ROM128GB រួម​ផ្សំ​នឹង​ថាមពល​ថ្ម​ខ្លាំង​​ 5000 mAh ប្រើ​ចុក​ដៃ​នៅ​តែ​មិ​ន​ធុញ លេង​ហ្គេម​ពេញ​សប្បាយ បាញ់​ហ្គេម​មិន​ប្រណី។

ទើប​តែ​ប្រកាស​ទទួល​ការ​កក់​ទុក​មុន​បាន​ពីរ​ថ្ងៃ គេ​សង្កេត​ឃើញ​ថា​ទាំង​តំណាង​ចែកចាយ និង​ម្ចាស់​ហាង​លក់​ទូរសព្ទដៃ OPPO ទាំង​អស់​ទូទាំង​ប្រទេស​កម្ពុជា មាន​ភាព​មមាញឹក​យ៉ាង​ខ្លាំង ក្នុង​ការ​ទទួល​អតិថិជន​ដែល​​អញ្ជើញ​ជាវ និង​សាក​សួរ​ព័ត៌មាន​ពី​ស្មាតហ្វូន OPPO A92។

ក្រៅ​ពី OPPO ក៏​មាន​ក្រុមហ៊ុន​ស្មាតហ្វូន​ជា​ច្រើន​ទៀត បាន​បញ្ចេញ​លក់​ស្មាតហ្វូន​តម្លៃ​ក្រោម ៣០០​ដុល្លារ​នៅ​កម្ពុជា​ផង​ដែរ ប៉ុន្តែ​ OPPO A92 ជា​បេក្ខភាព​ដ៏​លេច​ធ្លោ​មួយ​ ដែល​អាច​បំពេញ​តាម​​គ្រប់​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់ ទាំង​សមត្ថភាព​ខ្លាំង រូបរាង​ទាក់ទាញ​ឡូយ​ឆាយ និង​មាន​តម្លៃ​ដែល​អាច​ទទួល​យក​បាន​ថែម​ទៀត​ផង៕​​​

អត្ថបទពេញនិយម
អត្ថបទថ្មី