មកដឹងពី សត្វបក្សី រំពេរទន្លេ River Tern​

  • 2020-07-03 06:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រំពេរទន្លេ River Tern​ ជា​ប្រភេទ​ក្រុមបក្សី​ដែលរស់នៅតំបន់ដីសើម ហើយមានវត្តមាន​ពេញ​មួយ​ឆ្នាំ​។

បក្សីរំពេរ​ទន្លេ មានទំហំ​ពី​ ៣៨-៤៦​សង់ទីម៉ែត្រ​ មានចំពុះលឿងចុង​វា​ខ្មៅ​ ជើងក្រហម​ កន្ទុយឆែក​ខ្លាំង​ បន្ទូល​ក្បាល​ឆូតៗខ្មៅ​ និងឆូតខ្មៅ​កាត់​តាម​ភ្នែក។

នៅពេលបន្តពូជ​ ជំពុះវា​ពណ៌​លឿងសុទ្ធ​ បន្ទូលក្បាល​និងភ្នែកខ្មៅ​ និងស្លាបលើពណ៌ប្រផេះ​ក្រម៉ៅ​។ បក្សី​ប្រភេទ​នេះ​ រស់នៅតាម​ទន្លេ​ធំ​ៗ​ ជួនកាលតាមបឹង។

រដូវបន្តពូជ​បក្សីរំពេរទន្លេ​ គឺ​ចាប់​ពី​ខែ​មេសា​ រហូត​ដល់​ខែ​ឧសភា​៕

  • រូបភាព៖​ Koh Samseb Community Based Ecotourism-សហគមន៍អេកូ

  • ទេសចរណ៍កោះសាមសិប

  • ទីតាំង៖​ កោះសាមសិប,​ ខេត្តក្រចេះ

  • ឯកសារ​យោង៖​ សៀវភៅ​សត្វ​ស្លាបនៃ​ប្រទេសកម្ពុជា

ប្រភព៖ ក្រសួងបរិស្ថាន