រឿង​​ការ​ពិត​ខ្លះ​របស់ នីកូ ដែល​​អ្នក​គាំទ្រ​អាច​នឹង​មិនធ្លាប់​ដឹង​!

  • 2020-07-03 08:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​មួយ​ចំនួន​របស់​តារា​ចម្រៀង​ក្នុង​ចិត្ត​យុវវ័យ​​ នីកូ ប្រហែល​ជា​មាន​អ្នក​គាំទ្រ​របស់​លោក​បាន​ដឹង​ច្រើន​កន្លង​មក​​ មិន​ថា​ទាំង​ការងារ​សិល្បៈ​ និង​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​​ ហើយ​មួយ​ចំនួន​ទៀត​ក៏​មិនទាន់​បានដឹង តោះ​ទៅ​តាម​ដាន​១០​ចំណុច​សំខាន់ៗ​របស់​ នីកូ ទាំង​អស់​គ្នា ដែល​លោក​បាន​បង្ហើប​ប្រាប់ Sabay ៖

១. នីកូ គ្រាន់​តែ​ឈ្មោះ​ក្នុង​សិល្បៈ​ប៉ុណ្ណោះ​ ចំណែក​ឈ្មោះ​ពិត​វិញ​គឺ ណុប សម្បត្តិពុទ្ធិរដ្ឋ ហើយ​សព្វ​ថ្ងៃ នីកូ មាន​អាយុ​ ២៤ ឆ្នាំ។

 

២. នីកូ ធ្លាប់​បង្ហាញ​ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍​តាំង​ពី​អាយុ​៣​ឆ្នាំ​ក្នុង​កម្មវិធី​ទូរទស្សន៍ "ចៅ​ពុទ្ធិ​កម្ជិល" ។

 

untitled

(រូប IG របស់ នីកូ)

 

៣. សមាជិក​ក្នុង​គ្រួសារ​ នីកូ ទាំង​អស់​ សុទ្ធ​តែ​ចេះ​ច្នៃ​ម៉ូដ​ ភាគច្រើន​សំលៀក​បំពាក់​ដែល​ថត​ក្នុង​វីដេអូ​ចម្រៀង​របស់​លោក ​គឺ​ជា​ស្នាដៃ​របស់​​គ្រួសារ​ ហើយ លោក​ផ្ទាល់​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ឌីហ្សាញ។

 

៤. មុន​ចូល​ច្រៀង​ក្នុង​ផលិតកម្ម M នីកូ​ ធ្លាប់​ចូល​ច្រៀង​​ក្នុង​ផលិត​ក្រៅ​ស្រុក "អង្គរវត្ត​" ហើយ​លោក​ ក៏​ធ្លាប់​បាន​ច្រៀង​រួម​គ្នា​ជាមួយ​កំពូល​តារា​ចម្រៀង​ មាស សុខសោភា ផង​ដែរ​​​​ គឺ​បទ "You Are my Superstar” ហើយ​បទ​ថ្មី​បំផុត​របស់​នីកូ​មាន​ចំណង​ជើង​ថា "យុវជន​ខ្មែរ"។​

 

nico-1

 

៥. លោក​ធ្លាប់​ច្រៀង​ចំនួន​៤ផលិតកម្ម​ "អង្គរវត្ត​" “M” និង "សាន់ដេ" ហើយ​សព្វថ្ងៃ​លោក​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម ហង្សមាស។

 

៦. ចម្រៀង​មួយ​បទ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្គាល់​លោក​ច្រើន​បំផុត​គឺ "អោប​បង​នឹក​គេ"។

 

 

៧. លោក​ជា​តារា​ចម្រៀង​សម័យ​ ប៉ុន្តែ​ចំណង់​ចំណូល​ចិត្ត​ពិត​ប្រាកដ​របស់​លោក​ គឺ​សិល្បៈ​បុរាណ​ដូចជា មហោរី​ ជាដើម​ និង​រាល់​កម្មវិធី​ជប់លៀង​​ភាគ​ច្រើន​ នីកូ​ ចូល​ចិត្ត​ច្រៀង​បទ​ពី​សង្គម​ដើម។  

៨. ពណ៌​ដែល​លោក​​ស្រលាញ់​បំផុត​គឺ ពណ៌ខ្មៅ និង បៃតង​ស្រាល ដោយ​សារ​លោក​គិត​ថា ពណ៌ខ្មៅ​ គឺ​រឹង​មាុំ​រឺ​ឯ បៃតង​ស្រាល​តំណាង​ឲ្យ​ភាព​ផ្អែម​ល្ហែម។ សម្រាប់​កីឡា ​នីកូ​ ចូល​ចិត្ត​ ការ​រត់​ហាត់​ប្រាណ​បំផុត ចំណែក​អាហារ លោក​ចូល​ចិត្ត​អាហារ​ជប៉ុន​គ្រប់​ប្រភេទ៕

អត្ថបទ៖ សាមឺឌី