ចេក​បាត់! Man Utd ​របួស Pogba ​និង Bruno ​ពេល​ហ្វឹកហាត់​

  • 2020-07-04 01:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​ទំនង​ជា​នឹង​បាត់​បង់​កីឡាករ​សំខាន់​២​នាក់ ដោយសារ​តែ​របួស​អំឡុង​ពេល​ហ្វឹកហាត់​កន្លង​ទៅ​នេះ​។

​ទាំង Paul Pogba ​និង​ Bruno Fernandes សុទ្ធ​តែ​មាន​បញ្ហា​របួស​ព្រម​គ្នា​តែ​ម្ដង​អំឡុង​ពេល​ហ្វឹកហាត់​កន្លង​ទៅ​នេះ។ ​ពួកគេ​បាន​ប៉ះ​ទង្គិច​គ្នា ​ទើប​បណ្ដាល​ឱ្យ​មាន​បញ្ហា​របួស​បែប​នេះ​។ ​ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា​របួស​នោះ ទំនង​ជា​នឹង​ធ្វើ​ឱ្យ​ពួកគេ​ទាំង​ពីរ​នាក់​មិន​អាច​លេង​បាន​ឡើយ​ឱ្យ​ក្រុម Man Utd ​នៅ​ពេល​ខាង​មុខ​នេះ។

​សូម​បញ្ជាក់​ថា​ក្រុម Man utd ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម ​AFC Bournemouth ​នៅ​ម៉ោង​៩​យប់​នេះ ​ក្នុង​ការ​ប្រកួត Premier League ​សប្ដាហ៍​ទី​៣៤។ ​បច្ចុប្បន្ន​នេះ Man Utd ​ឈរ​នៅ​លេខ​៥​ក្នុង​តារាង ដោយ​តាម​ក្រុម Chelsea ​ដែល​នៅ​លេខ​៤ ​ត្រឹម​តែ​២​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ