ធ្លាយ​ដំណឹង Xavi ​ព្រម​មក​ដឹក​នាំ​ក្រុម Barca ​ជំនួស Setien ​ហើយ​

  • 2020-07-04 03:07:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា Xavi ​បាន​យល់​ព្រម​ក្នុង​ការ​មក​ដឹក​នាំ​ក្រុម FC Barcelona ​ជំនួស​លោក Setien ​ហើយ ប្រសិន​បើ​ក្លឹប​ត្រូវ​ការ​។

​លោក Setien ​អ្នក​ចាត់ការ​ក្រុម Barcelona ​បច្ចុប្បន្ន​នេះ​កំពុង​រង​សម្ពាធ​ច្រើន ​បន្ទាប់​ពី​ធ្លាយ​ដំណឹង​ថា​ប៉ះ​ទង្គិច​សម្ដី​ជាមួយ​កីឡាករ ​និង​លទ្ធផល​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​ស្មើ​រហូត។ ​មួយ​វិញ​ទៀត ​ក្រុម​អ្នក​មាន​បុណ្យ​ក៏​កំពុង​ចាញ់​ពិន្ទុ​ក្រុម Real Madrid ​ដល់​ទៅ​៤​ពិន្ទុ​ប៉ុណ្ណោះ។ កត្តា​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​មតិ​មួយ​ចំនួន​យល់​ឃើញ​ថា​អនាគត​អ្នក​ចាត់ការ​វ័យ​៦១​ឆ្នាំ​រូប​នេះ ​ទំនង​ជា​អស់​ត្រឹម​រដូវ​កាល​នេះ​ហើយ។

​ទន្ទឹម​គ្នា​នេះ​ដែរ ​ក៏​មាន​ធ្លាយ​ដំណឹង​ថា Xavi ​ដែល​ជា​វីរបុរស​របស់​ក្លឹប Barcelona ​ក៏​បាន​យល់​ព្រម​មក​ដឹក​នាំ​ក្រុម​បន្ដ​ដែរ។ ​រូបគេ​ទាមទារ​ប្រាក់​ឈ្នួល​៥,៤​លាន​ផោន​ក្នុង​១​ឆ្នាំ​ក្នុង​ការ​មក​ដឹក​នាំ​ក្រុម​នេះ ​ហើយ​ថ្នាក់​ដឹក​នាំ Barca ​ក៏​យល់ព្រម​ជាមួយ​តម្លៃ​ឈ្នួល​ទាប​នេះ​ដែរ។ ​ចំពោះ​កីឡាករ​ក្នុង​ក្រុម​វិញ ​ក៏​ពេញ​ចំពោះ​វត្តមាន​របស់ Xavi ​ត្រលប់​មក Camp Nou ​នេះ​ទៀត៕​

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ