realme X50 Pro 5G កំពូលស្មាតហ្វូនដែលបំពាក់​បច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart នឹងដាក់ប្រកាសថ្ងៃ៧ កក្កដា

  • 2020-07-04 13:38:02
  • ចំនួនមតិ 1 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

5G ដែលជាបច្ចេកវិទ្យាពេញនិយមមួយក្នុងវិស័យបច្ចេកវិទ្យា និងតែងតែទទួលបានការចាប់អារម្មណ៍កន្លងមក។ នៅក្នុងប្រទេសកម្ពុជា ការដាក់ដំណើរការបច្ចេកវិទ្យា 5G នឹងនាំឲ្យ​ការរស់នៅប្រចាំថ្ងៃរបស់អតិថិជនកាន់តែប្រសើរឡើង ហើយអត្ថប្រយោជន៍ផ្ទាល់ដែលទទួលបាននោះគឺស្មាតហ្វូនកាន់តែមានភាពរលូន នេះហើយជាមូលហេតុដែលមានក្រុមហ៊ុនទូរសព្ទកាន់តែច្រើនឡើងៗបាន នាំយកទូសព្ទ 5G ចូលមកក្នុងប្រទេសកម្ពជា។

ហើយថ្មីៗនេះ realme បានប្រកាសជាផ្លូវការថា realme X50 Pro ដែលបានដាក់ប្រកាសនៅអឺរ៉ុបនោះ នឹងមកដល់ទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ ។ ហើយតាមរយៈព័ត៌មានផ្លូវការបានឲ្យ​ដឹងថា realme X50 Pro ម៉ូឌែលនេះមានបំពាក់នូវបន្ទះឈីប snapdragon 865 ដែលមានតេស្តពិន្ទុខ្ពស់បំផុតក្នុងទីផ្សារបច្ចុប្បន្ន ដែលតេស្តពិន្ទុនៅលើAntutu មានដល់ទៅជាង ៦០ម៉ឺន​ពិន្ទុ ជាមួយនឹងកម្រិត refresh rate ខ្ពស់ 90Hz និងអេក្រង់ Samsung Super AMOLED គឺជាជម្រើសល្អបំផុត​សម្រាប់​អតិថិជនដែលមានតម្រូវការ​ខ្ពស់ ចំពោះបទពិសោធន៍អេក្រង់។ ក្រៅពីនេះ នៅមានបំពាក់ជាមួយបច្ចេកវិទ្យា សាកថ្មលឿន 65W SuperDart ដែលជាដំណឹងល្អមួយសម្រាប់អ្នកធ្វើការដែលរវល់ខ្លាំងមិនមានពេលសាកថ្ម។ realme X50 Pro សាកថ្ម ៣នាទី គឺអាចបំពេញនូវតម្រូវការបានដូចជាមើលវីដេអូ​ ១០០នាទី និងអាចលេងហ្គេមបាន ១ម៉ោង២០នាទី ធ្វើឲ្យ​អតិថិជនកាន់តែច្រើន ទទួលបានភាពងាយស្រួលដែលនាំមកដោយការសាកថ្មលឿន SuperDart ។

ជាមួយគ្នានេះដែរ ដោយគ្រាន់តែ realme X50 Pro 5G បានដាក់ប្រកាសនៅក្នុងអឺរ៉ុបភ្លាម ក៏ទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ់ាងខ្លាំងពីសំណាក់អតិថិជន និងអ្នកសារព័ត៌មាន ហើយក្នុងនោះមានសារព័ត៌មានជាច្រើនបានធ្វើ review លំអិតពីម៉ូឌែល 5G នេះ។ ជាក់ស្ដែង សារព័ត៌មាន Android Authority បានចេញអត្ថបទមួយ ដែល​មាន​ចំណងជើងថា “2020’s first flagship killer“ ថែមទាំងមានការសរសើរយ៉ាងខ្លាំង ទៅលើអេក្រង់ 90Hz Samsung Super AMOLED របស់ realme X50 Pro 5G នេះទៀតផង ។ ក្រៅពីនេះ ក៏មានសារព័ត៌មាន Tech Radar ផងដែរ ដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីល្បឿននៃការសាកថ្មរបស់ទូរសព្ទ 5G មួយនេះ “ នេះទើបជាអត្ថន័យពិតប្រាកដនៃ Flagship ឆ្នាំ2020 ទូរសព្ទដែលមានការសាកថ្មលឿន 65W នេះគឺជាដំណោះស្រាយការសាកថ្មល្បឿនលឿនបំផុតនៅក្នុងទីផ្សារបច្ចុប្បន្ន ។

បើតាមព័ត៌មាន​ឲ្យ​ដឹង​ថា ការដាក់ប្រកាសនូវ realme X50 Pro លើកនេះ គឺធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា វេលាម៉ោង៧យប់ តាមរយៈព្រឹត្តការណ៍អនឡាញ។ សូមរង់ចាំការមកដល់ក្នុងទីផ្សារកម្ពុជានូវម៉ូឌែល 5G ទីមួយរបស់realme ទាំងអស់គ្នា ជឿថាការមកដល់របស់ម៉ូឌែលថ្មីមួយនេះនឹងមិនធ្វើអោយអ្នកទាំងអស់គ្នាខកបំណង៕