ក្លឹប​អង់គ្លេស​៤​ចង់​បាន James ស្របពេល Real ទម្លាក់​តម្លៃ​លក់

  • 2020-07-06 03:53:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


Real Madrid នឹង​អនុញ្ញាត​ឲ្យ James Rodriguez ចាកចេញ​ពី​ក្លឹប​នៅ​រដូវ​ក្ដៅ​នេះ​ក្នុង​តម្លៃ​លក់​ត្រឹម​តែ​២២​លាន​ផោន​ប៉ុណ្ណោះ បន្ទាប់​ពី​គេ​បង្ហាញ​​បំណង​ចង់​រក​ការ​ប្រកួតប្រជែង​ថ្មី។

កីឡាករ​សញ្ជាតិ​កូឡុំប៊ី​នៅ​សល់​កុងត្រា​មួយ​ឆ្នាំ​ទៀត​នៅ​កីឡដ្ឋាន Bernabeu ហើយ Madrid ចង់​លក់​គេ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ពេល​ខាង​មុខ​ដើម្បី​បាន​តម្លៃ​ខ្លួន។ ប្រសិន​បើ​ពួក​គេ​មិន​លក់​ James នៅ​រដូវ​ក្ដៅ​នេះ​ទេ គេ​នឹង​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ឆ្នាំ​បន្ទាប់។

​Rodriguez វិះ​នឹង​ផ្ទេរ​ចេញ​ពី Real Madrid កាល​ពី​រដូវ​កាល​មុន​ទៅ​កាន់​ Atletico Madrid ជាមួយ​តម្លៃ​ខ្លួន​៤៥​លាន​ផោន។ យ៉ាងណាក្ដី ការ​ផ្ទេរ​នេះ​បាន​បរាជ័យ​នៅ​ដំណាក់កាល​ចុងក្រោយ។

សម្រាប់​ពេល​បច្ចុប្បន្ន​វិញ ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៨​​ឆ្នាំ​កំពុង​មាន​ទំនាក់ទំនង​ផ្លាស់​ទៅ Premier League បន្ទាប់​ពី​មាន​ក្លឹប​ជា​ច្រើន​ដាក់​ការ​ចាប់​អារម្មណ៍។ Manchester United, Arsenal, Everton និង Wolves សុទ្ធ​តែ​ជាង​ក្រុម​ចង់​នាំ James ទៅ​លេង​ជាមួយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ