បញ្ចប់​សប្ដាហ៍​ទី៦​ លីគ​កំពូល​កម្ពុជា​ ស្វាយរៀង​ ឡើង​លេខ១​ ភ្នំពេញ​ក្រោន​ ធ្លាក់​មក​លេខ២​

  • 2020-07-06 09:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​លីគ​កំពូល​កម្ពុជា​បាន​បញ្ចប់​ការ​ប្រកួត​សប្ដាហ៍​ទី៦​ ម្សិលមិញ​នេះ​គឺ​ក្រុម​ខ្លាំង​ ព្រះខ័នរាជស្វាយរៀង​ ឡើង​ទៅ​ឈរ​លេខ១​ ជំនួស​វិញ ភ្នំពេញ​ក្រោន​ វិញធ្លាក់​មក​ត្រឹឹមលេខ២​ ក្រោយ​ស្មើ​ ២-២​ វិសាខា។​(រូបភាពក្រមខាង​ក្រៅលើផេក CNCC)

រូបភាពលើផេក CNCC

ការ​ប្រកួត​សប្ដាហ៍​ទី៦​ ដែល​មាន​ក្រុម​ច្រើន​បាន​ប្រកួត​ក្នុង​សប្ដាហ៍​នេះ​មែន​ ប៉ុន្តែ​ក៏​មាន​ក្រុម​ខ្លះ​ត្រឹម​ជា​ប្រកួត​ទី៥​ របស់​គេ​នៅ​ឡើយ​ទេ។​ ប៉ុន្តែ​យ៉ាង​ណា​លទ្ធផល​បណ្ដោះអាសន្ន​ក្នុង​សប្ដាហ៍​ទី៦​ នេះ​ក្រុម​ខ្លាំង​ដើម​កំណើត​មក​ពី​ខេត្ត​ស្វាយរៀង​ បាន​ហក់​ឡើង​ទៅ​ឈរ​កំពូល​តារាង​ហើយ​បន្ទាប់ពី​លត់​ក្រុម​ក្មេង​ខ្ចី​ យុវជនសាលាបាល់ទាត់​បាទី​អាយុ​ក្រោម​ ១៨​ឆ្នាំ​ ដោយ​លទ្ធផល​ ១០-០​ កាល​ពី​ថ្ងៃ​សៅរ៍​នេះ។​

រូបភាពលើផេក CNCC

ព្រះខ័នរាជស្វាយរៀង​ ជា​ក្រុម​ខ្លាំង​មួយ​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ឡើយ​ក្នុង​ការ​ប្រកួត​បើក​ឆាក​រដូវ​កាល​ថ្មី​នេះ​ពោល​ ៦ប្រកួត​ ឈ្នះ ៥​ ស្មើ​ ១ ​កំពុង​មាន​ ១៦ពិន្ទុ​ មាន​គ្រាប់​បាល់​ចំណេញ​ ២១​គ្រាប់។​ ចំណែក​ក្រុម​លេខ២​ ភ្នំពេញក្រោន​ វិញ​ក៏​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ដែរ​ក្នុង​ចំណោម​ ៦ប្រកួត​នេះ​ពោល​ឈ្នះ​ ៤​ ស្មើ ​២​ កំពុង​មាន​១៤​ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង​ រី​ឯ​គ្រាប់​បាល់​ចំណេញ​វិញ​មាន​ ១៧គ្រាប់។​

រូបភាពលើផេក CNCC

រំលឹក​ដែរ​ថា​ លីគ​កំពូល​កម្ពុជា​ទើប​តែ​បើក​ដំណើរ​ការ​ប្រកួត​វិញ​កាល​ពី​សប្ដាហ៍​មុន​នេះ​ទេ​ បន្ទាប់​ពី​ផ្អាក​ដោយ​ជំងឺ​ COVID​ រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ។​ ប្រកួត​ចុង​ក្រោយ​របស់​ព្រះខ័នរាជស្វាយរៀង​ សប្ដាហ៍​ទី៦​ ឈ្នះ​ យុវជនសាលាបាល់ទាត់​បាទីអាយុ​ក្រោម​ ១៨​ឆ្នាំ​ ១០-០​ ចំណែក​ ក្រុម​លេខ២​ ភ្នំពេញក្រោន​ ស្មើ​ ២-២​ វិសាខា​ បាន​ម្នាក់​១ពិន្ទុ៕​

អត្ថបទ៖ នួន ស៊ីណា​