គណៈកម្មាធិការប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្ត លើសទម្ងន់កម្រិតកំណត់ក្នុងឆមាសទី០១ ក្នុងឆ្នាំ២០២០
- 2020-07-07 06:50:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណៈកម្មាធិការប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្ត លើសទម្ងន់កម្រិតកំណត់ក្នុងឆមាសទី០១ ក្នុងឆ្នាំ២០២០
ចន្លោះមិនឃើញ
ក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ បានដឹកនាំការប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី០១ ក្នុងឆ្នាំ២០២០។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក អនុប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ សមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធាន អនុប្រធានស្ថានីយជញ្ជីងទាំង ២៨។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការបានកោតសរសើរដល់មន្រ្តីដែលបានខិតខំអនុវត្តការងារកន្លងមក និងជម្រុញមន្រ្តីទាំងអស់ឱ្យខិតខំបន្តអនុវត្តការងាររឹតបន្តឹងបទល្មើសដឹកលើសទម្ងន់កម្រិតកំណត់ឱ្យកាន់តែប្រសើឡើង។
តាមរបាយការណ៍នៃការអនុវត្តការងារក្នុងឆមាសទី០១ ឆ្នាំ២០២០ មានរថយន្តត្រួតពិនិត្យសរុបចំនួន ១ ០៩៤ ៣៩៧ គ្រឿង មានរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ២៨១ ២៤៤ គ្រឿង ស្មើនឹង ២៥.៧០% ដែលក្នុងនោះ៖
គួរបញ្ជាក់ថា នេះជាឆមាសដំបូងនៃការអនុវត្តការងាររបស់គណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើកំណែទម្រង់សមាសភាពមន្ត្រីដោយផ្អែកតាមអនុក្រិត្យលេខ ១៤១អនក្រ.បក ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។