ទីបំផុត! យីហោឡានអង់គ្លេស MG នាំឡានអគ្គិសនីមកលក់នៅកម្ពុជា
- 2020-07-07 07:43:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! យីហោឡានអង់គ្លេស MG នាំឡានអគ្គិសនីមកលក់នៅកម្ពុជា
ចន្លោះមិនឃើញ
នៅក្នុងសតវត្សរ៍ទី២១ បច្ចេកវិទ្យាបានជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងទៅលើជីវិតមនុស្ស។ ហើយរថយន្តប្រើប្រាស់ថាមពលអគ្គិសនីក៏ត្រូវបានបង្កើតឡើងជាមួយហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលអាចជួយកាត់បន្ថយការបញ្ចេញជាតិពុលទៅក្នុងបរិយាកាស ក្នុងគោលបំណងជួយដល់បរិស្ថានផងដែរ។
បច្ចុប្បន្ននេះក្រុមហ៊ុន MG យីហោអង់គ្លេសបាននាំចូលរថយន្តប្រើប្រាស់អគ្គិសនីយ៉ាងទំនើបមកកម្ពុជាដំបូងគេនោះគឺរថយន្ត MG ZS EV ដែលកំពុងមានការពេញនិយមខ្លាំងនៅចក្រភពអង់គ្លេសដោយសារការសន្សំសំចៃខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះទេរថយន្ត MG ZS EV ក៏មានរូបរាងគួរឲ្យទាក់ទាញ, មុខងារប្រើប្រាស់ផ្សេងៗក៏ទំនើប មានស្ទីលប្លែកៗជាមួយនឹងការរចនាបែបគំហើញដ៏ឆ្លាតវៃ។ ជាពិសេសនោះគឺម៉ូឌែលនេះបាននាំមកនូវពណ៌ដ៏គួរឲ្យចាប់អារម្មណ៍គឺ Copenhagen Blue រួមជាមួយប៉ាណាមុខយ៉ាងស្រស់ស្អាតនិងយ៉ាន់ស្ព័រដ៏ប្រណីតផងដែរ។
បន្ថែមពីលើផ្នែកខាងក្រៅប្លែករបស់វា ផ្នែកខាងក្នុងត្រូវបានតុបតែងយ៉ាងស្រស់ស្អាតដែលផ្តល់ជូនលោកអ្នកនូវអារម្មណ៍ផាសុកភាពនិងភាពរស់រវើក។ កៅអីរចនាយ៉ាងប្រណីត ហើយកាប៊ីនខាងក្នុងមានទំហំធំទូលាយសម្រាប់អ្នកដំណើរទាំងផ្នែកខាងមុខនិងខាងក្រោយ។ រថយន្ត MG ZS EV ក៏ទទួលបានចំណាត់ថ្នាក់ផ្កាយ5ផ្នែកបុកទង្គិច ដូចទៅនឹងម៉ូដែល MG HS ដែលផ្ដល់ដោយក្រុមហ៊ុនត្រួតពិនិត្យផ្នែកសុវត្ថិភាព។
បេះដូងនៃរថយន្ត MG ZS EV ថ្មីគឺម៉ូទ័រអេឡិចត្រូនិក។ វាជាម៉ូទ័រដែលមានសមត្ថភាពខ្ពស់ អាចផ្តល់ថាមពលដល់ទៅ 110kW ហើយកម្លាំង 150សេះ និងមានកម្លាំងបង្វិល350Nm។
បច្ចុប្បន្ន MG បានកំពុងធ្វើតេស្តដើម្បីពិនិត្យមើលថាតើរថយន្តប្រើអគ្គិសនីនេះអាចបញ្ចូលថាមពលនៅផ្ទះបានដែរឬទេជាមួយនឹងថាមពលធម្មតាដែលមានប្រើប្រាស់នៅក្នុងគ្រួសារ ហើយឥឡូវនេះការធ្វើតេស្តរបស់ពួកគេគឺវិជ្ជមានហើយក៏មានស្ថានីយបញ្ចូលថាមពលនៅឯមជ្ឈមណ្ឌលសេវាកម្មរបស់ពួកគេ ដែលផ្តល់ជូនលោកអ្នកនូវភាពងាយស្រួលក្នុងកាបញ្ចូលថាមពលរថយន្ត MG ZS EV របស់អ្នក ឬលោកអ្នកអាចសាកថាមពលនៅឯផ្ទះជាមួយឧបករណ៍បញ្ចូលថាមពលរបស់ MG បានផងដែរ។
ដូច្នេះក្រុមហ៊ុន MG ក៏បានសម្រេចចិត្តនាំចូលនូវរថយន្តប្រើអគ្គិសនីបន្ថែមទៀត ព្រោះរថយន្តនេះមានអត្ថប្រយោជន៍ជាច្រើនដែលអាចជួយសម្រួលដល់ជីវភាពរបស់ប្រជាជនកម្ពុជាដោយ តម្លៃសមរម្យ សេវាកម្មក្នុងការថែទាំមានតម្លៃធូរថ្លៃ ហើយវាគឺកាន់តែប្រសើរសម្រាប់បរិស្ថាន មិនប៉ះពាល់សុខភាព និងការកែលំអសុវត្ថិភាពថាមពលអគ្គិសនី។
ក្រុមហ៊ុនរថយន្ត MG បានបង្កើតគំនិតនៃការរចនារថយន្តដែលជួយជំរុញឱ្យយើងសម្រេចបាននូវភាពល្អឥតខ្ចោះលើគ្រប់ផ្នែកនៃរថយន្តដូចជា ផ្នែកសុវត្ថិភាព ការរចនាទាំងរូបរាងខាងក្រៅនិងផ្នែកខាងក្នុង និងមុខងារប្រើប្រាស់យ៉ាងទំនើប។
ក្នុងនាមជាក្រុមហ៊ុនដ៏ធំមួយ MG ជឿជាក់ថាបច្ចេកវិទ្យាទំនើបគួរតែត្រូវបានយកមកប្រើដើម្បីជួយមនុស្សឲ្យការរស់នៅបានកាន់តែប្រសើរឡើងហើយក្រុមហ៊ុនបានគិតគូរពីរថយន្តដែលមានតម្លៃសមរម្យ មានគុណភាព ហើយអាចឲ្យប្រជាជនកម្ពុជាមានលទ្ធិភាពក្នុងការទិញរថយន្តថ្មីដើម្បីប្រើប្រាស់ផងដែរ។ ជាពិសេសនោះគឺដើម្បីបំពេញនូវតម្រូវការជូនអតិថិជនឲ្យបានទាន់សម័យកាលនៃការប្រើប្រាស់ ហើយក្រុមហ៊ុនសង្ឃឹមថានឹងទទួលបានភាពជោគជ័យនៅប្រទេសកម្ពុជាជាមួយនឹងរថយន្តប្រើអគ្គីសនីនេះផងដែរ៕