មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម អំពាវនាវកុំឲ្យសម្លាប់ និងបរិភោគត្រីគល់រាំង
- 2020-07-08 01:34:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម អំពាវនាវកុំឲ្យសម្លាប់ និងបរិភោគត្រីគល់រាំង
ចន្លោះមិនឃើញ
ខ្ញុំសូមអង្វរជនរួមជាតិ សូមមេត្តាកុំសម្លាប់និងបរិភោគត្រីគល់រាំង ដែលជាត្រីតំណាងជាតិ កំណត់ដោយព្រះរាជក្រឹត្យលេខនស.រកត/0305/149 ចុះថ្ងៃទី21 មីនា ឆ្នាំ2005។ នេះជាការអំពាវនាវដោយ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលបានសរសេរនៅលើផេករបស់ខ្លួន កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។
ផ្អែកតាមឯកសារ ត្រីខាងលើនេះមានឈ្មោះច្រើនប្រភេទ ដូចជា ត្រីកាហោ, ត្រីក្បាលឡាន, ត្រីគល់រាំង ជាដើម។ វាជាប្រភេទត្រីមានទំហំធំជាងគេនៅកម្ពុជា។ វាអាចមានបទម្ងន់ពី ១៥០-៣០០ គីឡូក្រាម និងប្រវែងដងខ្លួនពី ២-៣ ម៉ែត្រ។
រូបនេះ ថតបានពីផ្សារថ្មី កាលពីថ្ងៃច័ន្ទទី6 ខែកក្កដា ឆ្នាំ2020នេះ!