ឃើញរូប ១២សន្លឹកនេះ បានដឹងថា ព្រីម លីហ្សា ពូកែ​​​លេង Fashion ប៉ុណ្ណា!

  • 2020-07-08 03:50:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រីម លីហ្សា ហាក់​ស្ងប់ស្ងាត់​ពី​អាជីពសម្ដែង ប៉ុន្តែ​ម្ចាស់​​ពាន​​​​​ប្រជាប្រិយភាព​​​ នៃកម្មវិធី​អាណាចក្រតារា ​ឆ្នាំ​២០១៣ រូបនេះ នៅតែ​​បន្ត​បង្ហោះរូបភាព​ Fashion ស្អាតៗ ជូនអ្នកគាំទ្រ​របស់ខ្លួន​នៅ​បណ្ដាញសង្គម។

លីហ្សា បញ្ជាក់ថា រាល់​រូបភាព​ដែលខ្លួនបង្ហោះ​ជូន​អ្នកគាំទ្រ​ គឺ​សុទ្ធ​សឹង​តែ​បង្ហាញ​ពី​ឈុត​សម្លៀកបំពាក់​​​ប្លែក​ភ្នែក ដែលផុស​ចេញ​ពី​ការ​ស្រមើស្រមៃ និងគំនិតផ្ទាល់ខ្លួនរបស់នាង ក្នុងន័យ​រួមចំណែក​ឲ្យ​វិស័យ Fashion នៅ​កម្ពុជា កាន់តែមាន​ភាព​រីកចម្រើន។

គួរ​បញ្ជាក់​ផងដែរថា លីហ្សា ត្រូវបានគេចាត់ទុកថា​ជា​តារា​ស៊ីវិល័យ​មួយរូប ដែល​ហ៊ាន​ចំណាយ​ប្រាក់​​លើ​សម្ភារៈ​ថ្លៃៗ មិន​ចាញ់​តារា​ល្បី​បរទេសឡើយ​។ នាង​​ធ្លាប់​​ចំណាយ​ប្រាក់​ទិញ​សំលៀក​បំពាក់​ក្នុង​ ១​ឈុត​អាច​ពី​ ៨ពាន់​ដុល្លារ​​ ដល់​១ម៉ឺន​ដុល្លារក៏មាន។

បើនិយាយពីអាជីពសិល្បៈ លីហ្សី ធ្លាប់​រៀន​នៅ​សាលាភូមិន្ទ​វិចិត្រសិល្បៈ ពីឆ្នាំ២៩៩៤ ដល់ ២០០៥ មុន​ចាប់ផ្ដើមអាជីពជាតារាសម្ដែងនៅដើមឆ្នាំ២០០៦។ នៅឆ្នាំ២០០៩ តារាវ័យ ២៧ឆ្នាំ ក៏បានប្រឡូក​ចូល​វិស័យ Fashion មួយទៀត រហូត​សព្វថ្ងៃ។

ចង់ដឹងថា ព្រីម លីហ្សា លេង Fashion យ៉ាងណានោះ សូមទស្សនា​បណ្ដុំរូបភាព​ពី Instagram របស់នាង ដូចខាងក្រោម៖

អត្ថបទថ្មី