គ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយ បង្ហាញថា ការបរិភោគសាច់ឆ្កែ ធ្វើអោយមានសុខភាពល្អ នោះឡើយ

  • 2020-07-08 05:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វឆ្កែប្រមាណ ៣លានក្បាល ត្រូវបានសម្លាប់ ដើម្បីយកសាច់មកបរិភោគ ជារៀងរាល់ឆ្នាំ ដោយមានការពេញនិយមពីសំណាក់អ្នកដែលយល់ច្រឡំថា ការបរិភោគសាច់ឆ្កែជាប្រចាំ នឹងធ្វើអោយសុខភាពរឹងមាំ មានភាពស្វាហាប់ ជាពិសេស សាច់ឆ្កែធ្វើអោយស្ត្រីមានផ្ទៃពោះ មានសុខភាពល្អផងដែរ ដែលទាំងអស់នេះ សុទ្ធសឹងតែជាការយល់ច្រឡំខុស ដែលបង្កអោយមានសកម្មភាព និងការធ្វើជំនួញ ខុសច្បាប់ទៅលើការសម្លាប់សត្វឆ្កែ ជារៀងរាល់ថ្ងៃ។

គ្មានការសិក្សាស្រាវជ្រាវណាមួយ ដែលបញ្ចាក់ថា ការបរិភោគសាច់ឆ្កែផ្តល់នូវគុណប្រយោជន៌ ដល់សុខភាពនោះឡើយ មិនត្រឹមតែប៉ុននោះ សាច់ឆ្កែអាចបង្កអោយអ្នកឈឺយ៉ាងធ្ងន់ធ្ងរផងដែរ តូយ៉ាងដូចជា ជំនួញសាច់ឆ្កែ បានធ្វើអោយជំងឺឆ្កែឆ្កួតរាលដាលកាន់តែងាយស្រួល។

គុណវិបត្ត នៃការបរិភោគសាច់ឆ្កែ ៖

  • សាច់ឆ្កែ មិនអាចព្យាបាលជំងឺ និងជួយអោយជំងឺជាសះស្បើយឡើងវិញឡើយ
  • សាច់ឆ្កែ មិនមែនសាច់ពិសេស ដែលមិនមានអង់ទីប៊ីយូទិក អីនោះទេ
  • សាច់ឆ្កែ មិនបានធ្វើអោយរាងកាយមានភាពកក់ក្តៅ អីនោះទេ
  • សាច់ឆ្កែ មិនបានជួយអ្វីសម្រាប់ស្ត្រៅមានផ្ទៃពោះ ឬទើបសម្រាលកូនហើយនោះទេ
  • សាច់ឆ្កែ មិនបានធ្វើអោយអ្នកញ៉ាំ មានសុខភាពល្អ ឬរាងកាយ មាំមួនស្វាហាប់អីនោះទេ

ហានិភ័យសុខភាព ចំពោះការបរិភោគសាច់ឆ្កែ ៖

  • សត្វឆ្កែឆ្កួត: មានអត្រាប្រកាសអាសន្ននៃសត្វឆ្កែដែលឆ្លងជំងឺឆ្កែឆ្កួតនៅក្នុងភោជនីយដ្ឋាន និងកន្លែងសត្តឃាតនិងទីផ្សារ។ សាច់ឆ្កែនិងឆ្មាបង្ករគ្រោះថ្នាក់យ៉ាងខ្លាំងដល់អ្នកដែលចាប់សម្លាប់និងស៊ីសត្វទាំងនោះ។

  • ជំងឺផ្សេងទៀត: សាច់ឆ្កែនិងសាច់ឆ្មាឆ្លងមេរោគធាតុបង្កជំងឺ Trichinella ប៉ារ៉ាសុីត អាចធ្វើឱ្យសុវត្ថិភាពអ្នកប្រើប្រាស់មានគ្រោះថ្នាក។ អាសន្នរោគក៏ងាយឆ្លងរាលដាលតាមរយៈដំណើរការដឹកជញ្ជូននិងការ សម្លាប់សត្វឆ្កែសម្រាប់បរិភោគ។

  • សារធាតុពុល: វិធីសាស្រ្តមួយក្នុងការចាប់សត្វឆ្កែគឺត្រូវដាក់នុយដោយថ្នាំពុល។ ថ្នាំពុលនៅតែមាននៅក្នុងសត្វឆ្កែហើយអាចសម្លាប់មនុស្សដែលបរិភោគសាច់ឆ្កែបាន។

បើលោកអ្នកមានសុខភាពល្អហើយសូមកុំបរិភោគសាច់ឆ្កែ

ប្រភព ៖ Animal Rescue Cambodia

អត្ថបទ ៖ Art

បិទ