ស្ងាត់ៗ វៀតណាមផលិតបានទូរសព្ទ 5G

  • 2020-07-08 06:23:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន VinSmart ដែល​ជា​​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Vingroup បាន​ប្រកាស​ថា​ខ្លួន​​ទទួល​បាន​ជោគជ័យ​លើ​ការ​ផលិត​ស្មាតហ្វូន​ឈ្មោះ​ថា Vsmart Aris 5G ដែល​ជា​ទូរសព្ទ​មាន​គាំទ្រ​នូវ​ប្រព័ន្ធ​ទំនាក់ទំនង 5G។

ផ្អែក​តាម​ការ​ប្រកាស​របស់ VinSmart បាន​ឲ្យ​ដឹង​ថា Vsmart Aris 5G មាន​ប្រើ​ប្រាស់​នូវ​បន្ទះ​ឈីប Snapdragon 765G ដែល​មាន RAM ទំហំ ៨GB និង​អង្គ​ផ្ទុក ១២៨GB។ វា​មាន​បំពាក់​កាមេរ៉ា​បី​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ ដែល​កាមេរ៉ា​មេ​មាន​ទំហំ ៤៨MP និង​កាមេរ៉ា​មុខ ២០MP។ អេក្រង់​មាន​ទំហំ ៦,៣៩អ៊ីញ ដែល​ប្រើ​ប្រាស់​អេក្រង់ Super AMOLED។

ល្បឿន​ 5G លើ​ស្មាតហ្វូន Vsmart នេះ​គឺ​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា Sub6 ដែល​មាន​ល្បឿន​លឿន​ជាង 4G ជិត ៨​ដង​ឯណោះ។ ល្បឿន​នេះ​អាច​កាន់​តែ​លឿន ប្រសិន​បើ​ VinSmart អាច​ប្រើ​ប្រាស់​បច្ចេកវិទ្យា mmWave បាន​នា​ពេល​ខាង​មុខ។

​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន VinSmart មិន​បាន​និយាយ​អំពី​​កាល​បរិច្ឆេទ​បញ្ចេញ​លក់​ស្មាតហ្វូន​ 5G នេះ​នៅ​ឡើយ​ទេ៕

ប្រភព៖ Reuters   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម