សញ្ញាបង្ហាញថាអ្នកកំពុងមានសត្វល្អិតក្នុងខ្លួននាំផលអាក្រក់ចំពោះសុខភាព និងដំណោះស្រាយ

  • 2020-07-08 09:12:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​មិន​ដែល​បាន​បញ្ចុះ​សត្វ​ល្អិត​ទាល់​តែ​សោះ ឬ​ខាន​បញ្ចុះ​ជា​យូរ​ខែ​មក​ហើយ សត្វ​ល្អិច​តូច​នឹង​កើត​កាន់​តែ​ច្រើន​នៅ​ក្នុង​ខ្លួន ដែល​មាន​ផល​អវិជ្ជមាន​ខ្លាំង​ចំពោះ​សុខភាព​។ សត្វ​ល្អិត​នៅ​ក្នុង​ខ្លួន​ គឺ ជា​​ពពួក​ដង្កូវតូចៗ ដែលគេ​ហៅថា​ប៉ារ៉ាស៊ីត វា​ជា​សារពាង្គ​កាយ​តូច​ៗ ដែល​ភ្ជាប់​ខ្លួន​វា​ជា​មួយ​នឹង​វត្ថុ​មាន​ជីវិត​ដទៃ​ទៀត​ដើម្បី​រស់។ សត្វ​ល្អិត​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ភាគ​ច្រើន​វា​រស់​នៅ​ក្នុង​ពោះ​វៀន។

ពពួក​ប៉ារ៉ាស៊ីត​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អាហារ​ឆៅ និង ដី ឬ ​ទឹក​កខ្វក់។ ប្រសិន​បើ​អ្នក​ញ៉ាំ​ចំណី​អាហារ​ ឬ​ភេសជ្ជដែល​គ្មានអនាម័យ ប៉ារ៉ាស៊ីត​នឹងអាច​ចូល​ទៅ​​រស់​នៅក្នុង​ខ្លួនអ្នក​ រួច​បង្ក​បង្កើត​កូន​ចៅកាន់តែច្រើន​។ មួយវិញទៀត សត្វល្អិតក៏អាចចូលទៅក្នុង​ខ្លួន​មនុស្ស​បាន​ដោយសារ​ ការ​បរិភោគមិនបានលាយដៃជាមុន ឬ ញុំាអាហារដែល​មានរុយទុំ (​ជើងរុញមានមេរោគ ឬ ប៉ារ៉ាស៊ីត) ។

បញ្ហា​មាន​សត្វ​ល្អិត​ ​ច្រើន​កើត​ឡើង​ចំពោះ​ក្មេង​ៗ ដោយ​ហេតុ​ថា​ពួក​គេ​ចូល​លេង​ដី និង របស់​គ្មាន​អនាម័យ ហើយ​មិន​ចេះ​សម្អាត ឬ ការពារ​ខ្លួន​ពី​មេរោគ​ដោយ​ខ្លួនឯង ។ ដោយ​ប្រព័ន្ធ​ការពាររាងកាយក្មេង​នៅមិនទាន់ខ្លាំងផងនោះ ដូច្នេះក្មេងៗ​ឆាប់លេចចេញរោគសញ្ញាលឿនជាងមនុស្សធំ ។

មនុស្ស​ភាគ​ច្រើន​មិន​សូវ​ជា​ចេញ​រោគ​សញ្ញា​អ្វី​នោះ​ទេ បើមិនមានប៉ារ៉ាស៊ីតច្រើន ប៉ុន្តែ​សញ្ញា​មួយ​ចំនួន​ដែល​អ្នក​អាច​កត់​​សម្គាល់​បាន​ថា​នោះ​គឺ ៖

  • ទល់លាមក
  • ឧស្សាហ៍រាក
  • ហើមពោះ ចង់​ក្អួតចង្អោរ
  • មាន​លេច​រោគសញ្ញារលាកពោះវៀន
  • អ្នកធ្លាប់ពុលអាហារហើយ ការរំលាយអាហាររបស់អ្នកមិនដូចមុនបន្ទាប់ពីពេលនោះ
  • ពិបាកគេង ឬ គេងមិនលក់ និង ភ្ញាក់ច្រើនដងនៅពេលយប់
  • រឡើង​កន្ទួល រមាស់លើស្បែក ឬ មានជំងឺត្រអក
  • ខាំ​ធ្មេញក្នុងដំណេករបស់អ្នក
  • ឧស្សាហ៍ឈឺចាប់ត្រង់ សាច់ដុំ ឬសន្លាក់
  • អស់កម្លាំង ហត់នឿយ អារម្មណ៍ប្រែប្រួលឆាប់រហ័ស ធ្លាក់ទឹកចិត្ត ឬអារម្មណ៍មិនល្អ
  • ញុំាអីក៏មិនឆ្ងាញ់ ហើយ​ញុំាច្រើនតែមិនចេះឆ្អែត
  • ស្លេកស្លាំង (anemia ) ។

ប្រសិនបើធ្ងន់ធ្ងរនោះ​នឹងបណ្ដាលឲ្យចេញសញ្ញាជាច្រើនដូចជា ៖

  • សាច់ដុំ ៖ ដុំពកនៅក្រោមស្បែក
  • បេះដូង ៖ ចង្វាក់បេះដូងលោតខុសធម្មតា
  • ខួរក្បាល ៖ រវើរវាយ ,ប្រកាច់, ច្របូកច្របល់, បញ្ហាចក្ខុវិស័យ, ឈឺក្បាល, រលាកស្រោមខួរ, រលាកខួរក្បាល, ដាច់សរសៃឈាមខួរក្បាល
  • ឆ្អឹងខ្នង ៖ មាន​សភាព​ទន់​ខ្សោយ និង​ពិបាក​ក្នុង​ការ​ដើរ អាច​បណ្តាល​ឱ្យ​មាន​ប្រតិកម្ម​អាណា​ហ្វីឡាក់​ទិច (ប្រតិកម្មអាឡែស៊ី) ប្រសិនបើពួកគេខូចឬខូច។
  • ពោះវៀន ៖ ស្ទះពោះវៀន (intestinal blockages) ដែលបង្កឲ្យហើយពោះ និង​ទល់លាមក ។​

បញ្ជាក់​ ៖ មនុស្សធំ និង​កូនក្មេងអាចលេចចេញរោគសញ្ញាដូចគ្នា។

ប្រសិនបើ​មាន​លេច​ចេញ​អាការៈ​ធ្ងន់ធ្ង​រទាំង​នេះ អ្នក​គួរ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ដើម្បី​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា។

ដើម្បី​បង្ការ​កុំ​ឲ្យ ​ មាន​សត្វល្អិត​ក្នុង​រាងកាយអ្នក​គួរ៖

  • លេប​ថ្នាំ​ទម្លាក់​សត្វល្អិតពី​ក្នុង​ខ្លួន​យ៉ាង​ហោច​ណាស់​ ៣​ខែ​ម្ដង ​ទើប​សុខភាព​ល្អ
  • ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ
  • ញ៉ាំទឹកដែលដាំពុះ
  • លាង​សម្អាត​បន្លែ ​ផ្លែ​ឈើ ឲ្យ​បាន​ស្អាត
  • មិន​ត្រូវ​ឲ្យ​កូន​លេង​នៅ កន្លែង​កខ្វក់
  • រក្សា​អនាម័យ​ឲ្យ​បាន​ស្អាត (លាងដៃជាមួយសាប៊ូ ជាប្រចាំមុនពេល ក្រោយពេល ញ៉ាំអាហារ ឬចេញពីបន្ទប់ទឹក៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ healthline | kidshealth | medicalnewstoday   ណារីតា

អត្ថបទពេញនិយម