Benzema បង្ហោះ​រូប​កោស​ជប់​ ក្រោយ​ពេល​ Real ឈ្នះ​ Bibao

  • 2020-07-08 11:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid កីឡាករ​ Karim Benzema បាន​បង្ហោះ​រូប​កោស​ជប់​ក្នុង​បណ្ដាញ​សង្គម​ Instagram ផ្ទាល់​របស់​ខ្លួន​ បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​តទល់​នឹង​ក្លឹប​ Athletic Bilbao ក្នុង​លទ្ធផល​ ១-០ កាល​ពី​ថ្ងៃ​អាទិត្យ​។

ការ​កោស​ជប់​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ ធ្វើ​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​សុខភាព​ ផ្លូវ​កាយ​របស់​ Benzema ឲ្យ​កាន់​តែ​រឹងមាំ​ប៉ុណ្ណោះ​។

បើ​តាម​ក្បួន​ចិន​បុរាណ​វិញ​ វិធីសាស្ត្រ​កោស​ជប់​នេះ​ ជា​មួយ​វិធី​មួយ​ធ្វើ​ឡើង​សម្រាប់​តែ​ សម្រួល​ដល់​ចលនា​ចរន្ត​ឈាម​ឲ្យ​ល្អ​ប្រសើរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​លើក​ទី​២​ ហើយ​ដែល​ Benzema បាន​ធ្វើ​ការ​កោស​ជប់​បែប​នេះ​ ដោយ​កីឡាករ​រូប​នេះ​បាន​សាក​វិធី​សាស្ត្រ​នេះ​រួច​ម្ដង​មក​ហើយ​ កាល​ពី​ឆ្នាំ​២០១៩​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម