គ្រូឧទ្ទេស FIFA មួយរូបបានក្លាយជាទីប្រឹក្សា របស់ក្លឹប Siem Reap United
- 2020-07-08 13:10:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូឧទ្ទេស FIFA មួយរូបបានក្លាយជាទីប្រឹក្សា របស់ក្លឹប Siem Reap United
ចន្លោះមិនឃើញ
ក្លឹប Siem Reap United បានធ្វើការប្រកាសជាផ្លូវការនៅថ្ងៃនេះ ក្នុងការតែងតាំងលោក Scott O'Donell ជាទីប្រឹក្សារបស់ក្លឹបនេះផ្ទាល់។
លោក Scott ត្រូវបានមហាជនក្នុងមជ្ឈដ្ឋានបាល់ទាត់នៅប្រទេសកម្ពុជាស្គាល់រួចមកហើយ ថាលោកគឺជាអតីតគ្រូបង្គោលនៃក្រុមប្រឹក្សាជម្រើសជាតិកម្ពុជា កាលពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០០៧។
មួយវិញទៀត លោកទីប្រឹក្សារូបនេះក៏ត្រូវបានគេស្គាល់ជាគ្រូឧទ្ទេសរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ផងដែរក្នុងពេលបច្ចុប្បន្ននេះ។
យ៉ាងណាមិញ លោក Scott ក៏បានសម្ដែងក្ដីត្រេកអរ និងអរគុណចំពោះក្លឹបដែលបានផ្ដល់តំណែងមួយនេះ ដោយលោកសន្យាថានឹងជួយដល់ដល់ក្លឹបនេះ ឲ្យដើរទៅមុខយ៉ាងឆាប់រហ័ស៕
ប្រភព៖ Siem Reap United