​១​គ្រាប់ Suarez ​ធ្វើ​ឱ្យ Barcelona ​កាន់​តែ​សង្ឃឹម​ប្រជែង​ពាន​ជាមួយ Real Madrid ​

  • 2020-07-09 01:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Espanyol ​ក្នុង​លទ្ធផល ១-០ ​ក្នុង​ការ​ប្រកួត La Liga ​សប្ដាហ៍​ទី​២៥​កាល​ពី​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ទាំង​សង​ខាង​មាន​ឱកាស​ច្រើន​ដែរ ​ប៉ុន្តែ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​ភ្លាម​ៗ​នោះ​ទេ។ ​នៅ​នាទី​៥០ ​ខ្សែ​ប្រយុទ្ធ Ansu Fati ​របស់​ក្រុម Barcelona ​បាន​ទទួល​កាត​ក្រហម ​ហើយ​ខាង​ក្រុម Espanyol ​វិញ ​ក៏​មាន​កាត​ក្រហម​មួយ​ដូច​គ្នា​ដោយ​កីឡាករ Pol Lozano ​នាទី​៥៣។ ​សល់​គ្នា​១០​នាក់​ស្មើ​នេះ​ហើយ ​ ទើប​ក្រុម​អ្នក​មាន​បុណ្យ​រក​បាន​១​គ្រាប់ ​ដោយ​បាន​ពី​សំណាក់​កីឡាករ Suarez ​និង​ជា​គ្រាប់​បាល់​ជ័យជម្នះ​តែ​ម្ដង។

​ទទួល​បាន​៣​ពិន្ទុ​នេះ ធ្វើ​ឱ្យ​ក្រុម Barcelona ​នៅ​លេខ​២​ក្នុង​តារាង​ដដែល​ឆ្លង​កាត់​៣៥​ប្រកួត ​និង​ចាញ់​ពិន្ទុ​ក្រុម Real Madrid ​១​ពិន្ទុ ​ប៉ុន្តែ​ក្រុម​លោក Zidane ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត។ ​ប្រសិន​បើ​ក្រុម Real Madrid ​ឈ្នះ​ក្រុម Alaves ​នោះ​ពួកគេ​នាំ​មុខ​៤​ពិន្ទុ​ដដែល៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម