Samsung កំពុងគិតដកដុំសាកពីប្រអប់ដូច Apple ដែរ

  • 2020-07-09 02:24:18
  • ចំនួនមតិ 40 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ ETNews បាន​ឲ្យ​ដឹង​ថា​ Samsung កំពុង​តែ​ពិចារណា​លក់​ស្មាតហ្វូន​ដោយ​មិន​ដាក់​ដុំ​សាក​ក្នុង​ប្រអប់ ​អាច​ចាប់​ផ្ដើម​លឿន​បំផុត​ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ ប៉ុន្តែ​សម្រាប់​តែ​ម៉ូដែល​មួយ​ចំនួន​ប៉ុណ្ណោះ។

​ត្បិត​ថា​ Samsung មិន​​ទាន់​បាន​បញ្ជាក់​អំពី​ដំណឹង​នេះ​នៅ​ឡើយ​ក្ដី ​ការ​កាត់​បន្ថយ​​ថ្លៃ​ចំណាយ​ និង​ចង់​ទប់​កុំ​ឲ្យ​ស្មាតហ្វូន​ឡើង​ថ្លៃ​ខ្លាំង អាច​ជា​ហេតុផល​​សំខាន់​មួយ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​នេះ។ តម្លៃ​ស្មាតហ្វូន​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​ការ​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់ ដោយ​សារ​​គ្រឿង​សម្រាប់​ផលិត​ស្មាតហ្វូន​មាន​ការ​ឡើង​ថ្លៃ​ជា​រៀង​រាល់​ឆ្នាំ។

​​គួរ​ដឹង​ថា​ iPhone 12 ដែល​ Apple គ្រោង​ប្រកាស​ចេញ​នា​ចុង​ឆ្នាំ​នេះ ក៏​មាន​ប្រភព​ជា​ច្រើន​បាន​លើក​ឡើង​ថា​​ក្នុង​ប្រអប់​នឹង​មិន​មាន​ដុំ​សាក​ថ្ម និង​កាស​ស្ដាប់ ដូច​ជា iPhone ពី​មុនៗ​ឡើយ៕

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង