ខឹង​ចាញ់ Southampton ​យប់មិញ Man City ​ហែក​សាច់ ​Newcastle ​៥​ចម្រៀក​

  • 2020-07-09 02:25:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម Manchester City ​នៅ​យប់មិញ​នេះ ​លេង​ខ្លាំង​មែនទែន​ទល់​ក្រុម Newcastle United ​ដោយ​ទាត់​ជាង​២០​ជើង ​និង​រក​បាន​ដល់​ទៅ​៥-០ ​ឯ​ណោះ​នា​ការ​ប្រកួត Premier League ​។

​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​លោក Pep ​ក៏​បាន​ដាក់​ខ្សែ​បម្រើ​ត្រៀម​ចាកចេញ David Silva ​ឱ្យ​បាន​ចូល​លេង​ផង​ដែរ។ ​ដោយ​កីឡាករ​អេស្ប៉ាញ​នេះ​ក៏​បាន​ចូល​រួម​ចំណែក​ជួយ​ក្រុម​និង​រក​គ្រាប់​បាល់​ក្នុង​ចំណោម​៥​គ្រាប់​នោះ​ទៀត។ ​ដោយ​ការ​ប្រកួត​នេះ​ដែរ ​អាច​និយាយ​បាន​ថា​ជា​ការ​ប្រកួត​ដើម្បី​អបអរ​និង​លា​គ្នា​របស់ Silva ជាមួយ​ក្រុម Man City ​ដែរ។

​តែ​បើ​តាម​សម្ដី​របស់​លោក Pep ​វិញ ​បញ្ជាក់​ថា​កីឡាករ​ចំណាយ​ពេល​១០​ឆ្នាំ​នៅ​ក្លឹប Man City ​នេះ ​នឹង​ត្រលប់​មក​លា​អ្នក​គាំទ្រ​ម្ដង​ទៀត​ក្នុង​កីឡដ្ឋាន ​នៅ​ពេល​ដែល​អង់គ្លេស​យល់​ព្រម​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​វិញ​នៅ​រដូវ​កាល​ក្រោយ។ ​គ្រប់​គ្នា ​បាន​ចាត់​ទុក Silva ​នេះ ​ជា​វីរបុរស​របស់​ក្លឹប​នេះ​ទៅ​ហើយ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ