ញាក់សាច់! មកដឹងពីតម្លៃកង់របស់ Pique ជិះមកប្រកួតកាលពីយប់មិញខ្ទង់ម៉ឺនដុល្លារ
- 2020-07-09 07:12:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! មកដឹងពីតម្លៃកង់របស់ Pique ជិះមកប្រកួតកាលពីយប់មិញខ្ទង់ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ខ្សែការពារកណ្ដាល Gerard Pique បានធ្វើដំណើរដោយកង់មកកាន់កីឡដ្ឋាន Nou Camp ដើម្បីធ្វើការប្រកួតជាមួយ Espanyol កាលពីយប់មិញ។
កីឡាករវ័យ៣៣ឆ្នាំបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីជិះកង់អគ្គិសនីមួយគ្រឿងយ៉ាងលឿនចូលក្នុងកីឡដ្ឋានដោយគ្មានពាក់ម៉ាស់ឬមួកសុវត្ថិភាព។ យ៉ាងណានេះមិនមែនជារឿងប៉ះពាល់ដល់កាប្រកួតទេ គេបានជួយក្រុមឈ្នះ Espanyol ១-០ ឈរក្រោម Real Madrid តែ១ពិន្ទុប៉ុណ្ណោះ។
សម្រាប់កង់របស់ Pique ត្រូវបានគេដឹងថាជាម៉ាក Greyp G12S ដែលមានតម្លៃជាង១ម៉ឺនអឺរ៉ូ(ជាង១១ ០០០ដុល្លារ)។ វាទាមទារត្រូវមានប័ណ្ណបើកបរដើម្បីប្រើប្រាស់កង់អគ្គិសនីនេះ ហើយវាអាចបើកបានល្បឿនខ្ពស់បំផុត៧០គម/ម៉៕