មើលរូបរាងច្បាស់ៗនៃ OnePlus Nord ត្រៀមប្រកាសឆាប់ៗ
- 2020-07-09 08:36:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលរូបរាងច្បាស់ៗនៃ OnePlus Nord ត្រៀមប្រកាសឆាប់ៗ
ចន្លោះមិនឃើញ
OnePlus Nord នឹងបង្ហាញរូបរាងជាផ្លូវការនាថ្ងៃទី ២១ កក្កដា ខាងមុខនេះ។ ពេលនេះ Evan Blass បានចែករំលែករូបភាព Render ថ្មីពីរសន្លឹកបង្ហាញរូបរាងនៃ OnePlus Nord ឲ្យគ្រប់គ្នាបានឃើញមុនការប្រកាសជាផ្លូវការ។
រូបភាពដែលបង្ហាញរាងផ្នែកខាងមុខ និងខាងក្រោយនៃ OnePlus Nord បានបញ្ជាក់អំពីដំណឹងដែលមានលេចធ្លាយនាពេលកន្លងមក។ ជាក់ស្ដែងនៅផ្នែកខាងមុខមានការចោះរន្ធអេក្រង់បំពាក់កាមេរ៉ា Selfie ពីរគ្រាប់ ហើយផ្នែកខាងក្រោយមានបំពាក់កាមេរ៉ា ៤គ្រាប់ ដែលអាចមានទំហំ 48MP+8MP+5MP+2MP។
មិនមែនមានតែពីរសន្លឹកខាងលើទេ ដែល Evan Blass បានបញ្ចេញ នៅមានរូបភាពមួយសន្លឹកទៀតដែលបង្ហាញអំពីគ្រឿងក្នុងរបស់ OnePlus Nord។ តាមរយៈរូបភាពអាចបញ្ជាក់ថាវាមានប្រើរន្ធ USB Type-C និងមិនមានរន្ធដោតកាស 3.5mm នោះទេ៕