២ថ្ងៃទៀតប៉ុណ្ណោះ! សុវណ្ណនាថ កំពូលប្ដូរចង្កេះលើអាកាសចូលរោងការហើយ
- 2020-07-09 08:32:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ថ្ងៃទៀតប៉ុណ្ណោះ! សុវណ្ណនាថ កំពូលប្ដូរចង្កេះលើអាកាសចូលរោងការហើយ
ចន្លោះមិនឃើញ
កីឡាករបាល់ទះពូកែប្ដូរចង្កេះលើអាកាស ដែលល្បីរន្ទឺពេញស្រុកខ្មែរ រ៉េត សុវណ្ណនាថ ហៅ Super Neymar នឹងចូលរោងការជាមួយកូនក្រមុំដ៏ស្រស់ស្អាត នាថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២០ខាងមុខ។
ជុំវិញដំណឹងជ័យនេះដែរ បណ្ដាអ្នកគាំទ្រដែលស្នេហាវិស័យកីឡាបាល់ទះជាច្រើន បានបង្ហាញអារម្មណ៍សប្បាយរីករាយនឹងគូស្វាមីភរិយាថ្មី ហើយជូនពរអ្នកទាំងពីរទទួលបានសុភមង្គល និងរកទទួលទានមានបានជាហូរហែ លើបណ្ដាញសង្គមហ្វេសប៊ុក។
ចំណែកនៅលើផេកផ្លូវការរបស់ Super Neymar ឈ្មោះថា រ៉េត សុវណ្ណនាថ បានសរសេរដែរថា ជួបគ្នាថ្ងៃ ១១ ខែ ០៧ ឆ្នាំ ២០២០ ជាថ្ងៃពិសេសរបស់ខ្ញុំ។
មង្គលការដៃគូដាវញីឈ្មោលម៉ាប់ឆ្វេង នឹងធ្វើឡើងនៅគេហដ្ឋានខាងស្រីខេត្តព្រៃវែង៕
រូបភាព៖ ផេកហ្វេសប៊ុក រ៉េត សុវណ្ណនាថ