ថៃគ្រោងបើកក្លឹបរាត្រី, បារ និងតំបន់ភ្លើងពណ៌ឡើងវិញក្រោយបិទអស់ជាច្រើនខែ
- 2020-07-09 09:10:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃគ្រោងបើកក្លឹបរាត្រី, បារ និងតំបន់ភ្លើងពណ៌ឡើងវិញក្រោយបិទអស់ជាច្រើនខែ
ចន្លោះមិនឃើញ
ប្រទេសថៃគ្រោងបើកហាងម៉ាស្សា, ក្លឹបរាត្រី, បារ និងផ្ទះបននៅទីក្រុងបាងកក ឲ្យដំណើរការវិញជាធម្មតាក្រោយបិទអស់រយៈពេលជាច្រើនខែ។
តំបន់ភ្លើងពណ៌ ដែលគេឲ្យឈ្មោះថាសង្កាត់ភ្លើងក្រហមត្រូវរដ្ឋាភិបាលបិទទ្វារអស់ជាច្រើនខែដោយសារការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩។ យ៉ាងណាថៃនឹងបើកឲ្យដំណើរការឡើងវិញក្នុងសប្ដាហ៍នេះដើម្បីផ្ដល់ការងារដល់នារីជនជាតិថៃជាច្រើនពាន់នាក់ និងកាត់បន្ថយការជាប់គាំងសេដ្ឋកិច្ច។
ទោះជាបើកឡើងវិញក៏ពិតមែនប៉ុន្តែនៅតែមានការរឹតត្បិតចំពោះវិធានការទប់ស្កាត់ការឆ្លងវីរុស ដូចជាការពាក់ម៉ាស, ការវាស់សីតុណ្ហាភាពអតិថិជន, ការរក្សាគម្លាតពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រ ទៅ២ម៉ែត្រពីឆាកសម្ដែង និងការកត់ឈ្មោះ និងលេខទូរស័ព្ទអ្នកទៅកម្សាន្តជាដើម។
គិតរហូតមដល់ពេលនេះ នៅប្រទេសថៃ ជំងឺកូវីដ១៩ បានសម្លាប់មនុស្សចំនួន៥៨នាក់ ក្នុងចំណោមអ្នកឆ្លងវីរុសចំនួន៣.១៧៣នាក់៕