រិន​ សារ័ត្ន​ និយាយ​អ្វី​ខ្លះ​មុន​ប៉ះ​លោក​មេទ័ព​ ថ្ងៃអាទិត្យនេះ​នៅ​ CNC​?

  • 2020-07-09 10:27:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃវែង​ រិន​ សារ័ត្ន​ ថា​មិន​ព្រួយបារម្ភ​អ្វី​ទេ​ប៉ះ​កីឡាករ​ល្អ​កែង​ សូត្រ​ ប៊ុនធី​ សប្ដាហ៍​នេះ​ប៉ុន្តែ​ទទួល​ស្គាល់​ថា​ដៃគូ​ជា​កីឡាករ​ល្អ​មួយ​រូប​មែន។​

កីឡាករ រិន សារ័ត្ន

រិន​ សារ័ត្ន​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប៉ះ​ សូត្រ​ ប៊ុនធី​ នៅ​សង្វៀន​ CNC​ នេះ​មិន​បាន​ខ្លាច​ញញើត​ ឬ​ព្រួយ​អារម្មណ៍​អ្វី​នោះ​ទេ​ បើ​ទោះ​ដឹង​ថា​កីឡាករ​រូប​នេះ​មាន​សមត្ថភាព​ល្អ​យ៉ាង​ណា​ក្ដី ​ព្រោះ​ដោយ​សារ​តែ​ខ្លួន​ធ្លាប់​ជួប​អ្នក​ល្អៗ​ជាង​ ប៊ុនធី​ ទៅ​ទៀត។​

រូបភាពលើផេក Sport Zone

កូន​សិស្ស​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ សូត្រ​ ប៊ុនធី​ គឺ​ល្អ​កែង​ ធាក់​ និង​ចាប់​វ៉ៃ​ជង្គង់​ ខណៈ​កាយសម្បទា​ក៏​អំណោយ​ផល​ថែម​ទៀត​ផង។​ ចំពោះ​ចំណុចខ្សោយ​វិញ​នោះ​ សារ័ត្ន​ សុំ​មិន​បង្ហើប​នោះ​ទេ។​ យ៉ាងណា​ម្ចាស់​ពាន​រង្វាន់​ TV5​ រូប​នេះ​ប្ដេជ្ញា​នឹង​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​នា​ជំនួប​ជា​មួយ​កីឡាករ​មក​ពី​ក្លឹប​បក្សីស្លាបដែក​ខាង​លើ​នេះ។​ រំលឹក​ដែរ​ថា​ កីឡាករ​ រិន​ សារ័ត្ន​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​ សូត្រ​ ប៊ុនធី​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី១២​ ខែ​កក្កដា​ ឆ្នាំ​២០២០​ នៅ​លើ​សង្វៀន​ CNC៕​

អត្ថបទ៖ នួន ស៊ីណា​