Audi នៅថែ នាំយកម៉ូដែល RS មកលក់ជាផ្លូវការ

  • 2020-07-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

ក្រុមហ៊ុន Meister Technik ដែលជាអ្នកនាំយករថយន្ត Audi ស្របច្បាប់នៅក្នុងប្រទេសថៃ បានចាប់ផ្តើមនាំយកម៉ូដែល RS មកលក់ក្នុងប្រទេសនេះជាផ្លូវការ ដោយយក ៣ម៉ូដែលមកសិន គឺ RS TT Coupe, RS 4 Avant និង RS Q8។

រថយន្ត RS TT

រថយន្ត RS TT បំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Turbo ទំហំ ៥ស៊ីឡាំង មានកម្លាំង ៤០០សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៧វិនាទី ហើយប្រើប្រអប់លេខអូតូ ៧វគ្គ ប្រភេទ Dual-clutch និងប៉ុងពីរ។ វាត្រូវបានដាក់លក់ក្នុងតម្លៃ ៥,៣លានបាត ឬប្រហែល ១៧០ ០០០ដុល្លារ។

រថយន្ត RS 4 Avant

ចំណែកឯរថយន្ត RS 4 Avant បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ twin-turbo V6 មានកម្លាំង ៤៥០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។ វាត្រូវបានដាក់លក់ក្នុងតម្លៃ ៥,៩លានបាត ឬប្រហែល ១៨៩ ០០០ដុល្លារ។

រថយន្ត RS Q8

ដោយឡែក រថយន្ត RS Q8 វិញ បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៦០០សេះ ហើយមានតម្លៃ ១០,៩លានបាត ឬប្រហែល ៣៤៩ ០០០ដុល្លារ៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី