លោក​ព្រះ ​Zlatan ​ថា​កម្រិត​ខ្លួន​ មិន​លេង​នៅ​ពាន​ Europa League ​ទេ​

  • 2020-07-10 02:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


​Zlatan Ibrahimovic ​បាន​បញ្ជាក់​ថា​ខ្លួន​មិន​សក្ដិសម​ក្នុង​ការ​លេង​នៅ​ពាន​លំដាប់​ទី​២​អឺរ៉ូប Europa League ​នោះ​ទេ ​ព្រោះ​រូប​លោក​កើត​មក​ដើម្បី​លេង​កម្រិត​កំពូល​។

​Zlatan ​បាន​ចូល​រួម​ជាមួយ​ក្រុម AC Milan ​កាល​ពី​ខែ​មករា​កន្លង​ទៅ ​ដោយ Free Transfer ​ក្រោយ​ពី​លោក​បាន​ចាកចេញ​ពី​លីគ​អាមេរិក។ ​ចូល​ក្នុង​ក្រុម​នេះ​ដំបូង ​គឺ​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ទេ ប៉ុន្តែ​បន្ទាប់​ពី​អ៊ីតាលី​បើក​លីគ​ឱ្យ​លេង​វិញ​នេះ ​ក្រុម AC Milan ​ធ្វើ​បាន​ល្អ​មែនទែន​ឈ្នះ​រហូត ​ហើយ​កន្លង​ទៅ​នេះ ​ពួកគេ​យក​ឈ្នះ​ក្រុម​កំពូល​តារាង Juventus ​បាន​ក្នុង​លទ្ធផល ​៤-២ ​ថែម​ទៀត។

​តែ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ក្រុម AC Milan ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​លេខ​៧​ក្នុង​តារាង ​ដោយ​មាន​សង្ឃឹម​អាច​ត្រឹម​ចូល​លេង​ក្នុង​កម្រិត Europa League ​ប៉ុណ្ណោះ​នៅ​រដូវ​កាល​ក្រោយ។ ​ជាមួយ​គ្នា​នេះ​ដែរ ​Zlatan ​កីឡាករ​វ័យ​៣៨​ឆ្នាំ​បាន​និយាយ​ថា​ខ្លួន​ទំនង​ជា​មិន​អាច​បន្ដ​ជាមួយ​ក្រុម​នេះ​ទៀត​ទេ នៅ​រដូវ​កាល​ថ្មី​ខាង​មុខ។ ​ការ​មិន​បន្ដ​នៅ​នេះ គឺ​ដោយសារ​តែ Zlatan ​កើត​មក​ដើម្បី​លេង​បាល់​កម្រិត​កំពូល ​ហើយ​លោក​ក៏​មិន​សម​លេង​នៅ​ពាន Europa League ​ដែរ៕

ប្រភព៖ Goal   អត្ថបទ៖ ប្រុស យុទ្ធ