CL៖ Man City ប៉ះ Real នៅ​ដើមខែ​សីហា ឆ្នាំ២០២០

  • 2020-07-10 03:04:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


គណៈគ្រប់គ្រង Uefa បាន​អះអាង​ថា ការ​ប្រកួត​ជើង​ទី​២​ នៃ​ពានរង្វាន់ Champions League និង Europa League នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​ម្ចាស់ផ្ទះ​រៀង​ៗ​ខ្លួន​ដោយ​គ្មាន​អ្នកគាំទ្រ។

Man City នឹង​ត្រូវ​​បើក​ទ្វារ​កីឡដ្ឋាន Etihad Stadium ទទួល​ក្រុម​ភ្ញៀវ Real Madrid នា​ថ្ងៃ​ទី​៧​ឬ​៨​ខែ​សីហា ចំណែក Chelsea ត្រូវ​ហោះ​ទៅ​លេង​ក្រុម​ម្ចាស់ផ្ទះ Bayern Munich។ ចំណែក​ពាន Europa League ក្រុម Wolves នឹង​ទទួល​ក្រុម​ភ្ញៀវ Olympiakos ហើយ Manchester United នឹង​បើក​ទ្វារ​កីឡដ្ឋាន Old Trafford ស្វាគមន៍ LASK នៅ​ថ្ងៃ​ទី​៥ ឬ​៦ ខែ​សីហា ឆ្នាំ​២០២០។

ជើងទី១​ក្រុម​មេឃ​ខៀវ បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Real ២-១ ក្រុម​​តោ​ខៀវ​​ចាញ់ Bayern ៣-០ ក្រុម​បិសាច​ក្រហម​ឈ្នះ LASK ៥-០ និង​ក្រុម Wolves បាន​ត្រឹម​១-១ Olympiakos ប្រទេស​ក្រិក។ ក្រុម  Rangers នឹង​ហោះ​ទៅ​ប្រទេស​អាល្លឺម៉ង់ ក្រោយ​ចាញ់ Bayer Leverkusen ៣- ១។

ចំណែក Inter Milan ប៉ះ Getafe និង Sevilla ប៉ះ Roma នឹង​ធ្វើឡើង​​តែ​មួយ​ជើង​ប៉ុណ្ណោះ​ក្នុង​ប្រទេស​អាល្លឺម៉ង់ បន្ទាប់​ពី​ស្ថានភាព​​វីរុស​កូរ៉ូណា​នៅ​អេស្ប៉ាញ និង​អ៊ីតាលី ជះឥទ្ធិពល​អាក្រក់ ធ្វើ​ឱ្យ​ជើង​ទី​១ ត្រូវ​លុប​ចោល។ ​

វគ្គ​៨​ក្រុម​ចុងក្រោយ សម្រាប់​ការ​ប្រកួត​ពាន​ទាំង​ពីរ នឹង​ធ្វើ​ឡើង​ដោយ​គ្មាន​អ្នក​គាំទ្រ​ដដែល។ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់​ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​ Lisbon ពី​ថ្ងៃ​ទី​១២ ដល់ ២៣ សីហា ២០២០។

ចំណែកការប្រកួតជុំទី៣ចុងក្រោយ នៃ Europa League នឹងធ្វើនៅក្នុងទីក្រុងប្រទេសអាល្លឺម៉ង់ ដោយការប្រកួត​វគ្គផ្ដាច់ព្រ័ត្រធ្វើនៅទីក្រុង Cologne ថ្ងៃ ២១ ខែសីហា នឹង​ប្ដូរទៅ Gdasnk ប្រទេសប៉ូឡូញវិញ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ