សម្ដី Rivaldo មួយ​ម៉ាត់​នេះអាច​ធ្វើឱ្យ​មេ Barcelona ក្អួតឈាម

  • 2020-07-10 04:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ក្រុម​របស់​លោក Quique Setien បាន​ស្មើ​បីដងក្នុង​៨​ប្រកួតចុងក្រោយ ចំណែក​គូប្រជែង​ស្លាប់​រស់ Real Madrid ឈ្នះ​៧​ប្រកួត​ជាប់​គ្នាលើស​​១ពិន្ទុ​ ឈរ​កំពូល​តារាង​បណ្ដោះ​អាសន្ន ក្នុង​លីគ​កំពូល​អេស្ប៉ាញ រដូវ​កាល​ឆ្នាំ​២០២០​។ បើ Real ឈ្នះ Alaves នៅយប់នេះ ពួកគេនឹងបាន​ ៣ ពិន្ទុបន្ថែមទៀត។

លោក Bartomeu ប្រធានក្លឹប Barcelona
Rivaldo

បន្ទាប់​ក្រុម​អ្នកមាន​បុណ្យ​ឈ្នះ​លើ​ក្រុម El Madrigal ៤-១ កាល​ពី​ថ្ងៃ​អាទិត្យ ​ប្រធាន​ក្លឹបលោក Bartomeu បាន​​ប្រាប់​អ្នកសារព័ត៌មាន​ថា VAR បាន​ជួយ​ក្រុម​អធិរាជ​ស​ច្រើន ប៉ុន្មាន​សប្ដាហ៍​មក​នេះ។

លោក Bartomeu បញ្ជាក់​បែប​នេះ ៖«ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​សោះ ព្រោះ​យើង​មាន​លីគ​ល្អបំផុត​នៅ​​លើ​លោក ហើយ VAR បន្ទាប់​ពី​កូរ៉ូណា​មក គឺ​មិន​យុត្តិធម៌​ឡើយ»។

ក្រោយ​ឭ​សម្ដី​លំអៀង​បែប​នេះ Rivaldo អតីត​ខ្សែ​ប្រយុទ្ធ​ Barcelona បាន​ឆ្លើយ​តប​ថា បញ្ហា​របស់​ Barca មិន​មែន​មក​ពី VAR ទេ ប៉ុន្តែ​​មក​ពី​ខ្វះ​គុណភាព​។

Rivaldo មិន​ជឿ​ថា Real Madrid បាន​ផល​ចំណេញ​ពី VAR ឡើយ ដែល​វា​ក៏​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​ដែរ។ លោក​គិត​ថា Bartomeu ព្យាយាម​បង្វែរ​រឿង​ពី​បញ្ហា​កើត​មាន​នៅ Camp Nou។ ​

Rivaldo ប្រាប់ Betfai ថា ៖ពេល​ខ្លះ​អ្នក​មាន​សិទ្ធិ​បញ្ចេញ​អារម្មណ៍​ខូច​ចិត្ត លើ​អាជ្ញា​កណ្ដាល ឬ VAR ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​លើ​ការ​អះអាង​របស់​ប្រធាន​ Barca លោក Josep Maria Bartomeu លំអៀង​លើ Madrid ឡើយ។ Bartomeu គ្រាន់តែ​ព្យាយាម​បង្វែរ​​ការ​ផ្ដោត​អារម្មណ៍របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ទៅលើបញ្ហា​ក្លឹប​របស់​លោក​ប៉ុណ្ណោះ»៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ