Bruno ឈ្នះ​ពាន​ពី​ PL មួយ​ទៀត​ហើយ​ក្នុង​ថ្ងៃ​នេះ​

  • 2020-07-10 13:19:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ​ Bruno Fernandesបាន​ឈ្នះ​ពាន​គ្រាប់​បាល់​ឆ្នើម​ប្រចាំ​ខែ​មិថុនា​ ពី​ Prermier League នៅ​ក្នុង​ថ្ងៃ​នេះ​។

គ្រាប់​បាល់​មួយ​នេះ​កើត​ចេញ​ ពី​ការ​ប្រកួត​ Man Utd ប៉ះ​នឹង​ Brighton ក្នុង​លទ្ធផល​ ៣-០ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។

ការ​ឈ្នះ​ពាន​ខាង​លើ​នេះ​ ជា​ពាន​ទី​២​ហើយ​ បន្ថែម​លើ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​ សម្រាប់​ Bruno នៅ​ក្នុង​ខែ​នេះ​។

ខ្សែ​បម្រើ​ខាង​លើ​ក៏​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​ហើយ​ក្នុង​ PL ដែល​បាន​ឈ្នះ​ពាន​គ្រាប់​បាល់​ឆ្នើម​ប្រចាំ​ខែ​ និង​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​ ផ្ទួន​ៗ​ក្នុង​ថ្ងៃ​តែ​មួយ​នេះ​បែប​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​ពាន​ទី​៣​ហើយ​ សម្រាប់​ Bruno ចាប់​តាំង​ពី​កីឡាករ​បាន​លេង​ក្នុង​ Premier League កាល​ពី​ខែ​មករា​ ឆ្នាំ​២០២០​កន្លង​មក​៕

ខាង​ក្រោម​នេះ​ជា​គ្រាប់​បាល់​ដ៏​ឆ្នើម​របស់​ Bruno៖

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី