Ronaldo ស៊ុត​ចុងម៉ោង ជួយឲ្យ Juventus តាមស្មើ Atalanta

  • 2020-07-12 03:19:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី ២គ្រាប់ រួមទាំង១គ្រាប់ចុងម៉ោង ជួយ​ឲ្យ​ Juventus តាមស្មើ Atalanta ២-២ ក្នុង​សប្ដាហ៍ទី ៣២ នៃ​លីគ​កំពូល​អ៊ីតាលី កាលពីយប់មិញនេះ។

ក្រុមភ្ញៀវ​បាននាំមុខ​ ២ដង ដោយ Duvan Zapata នៅនាទី ១៥ និង Ruslan Malinovskiy នៅនាទី ៨០ ប៉ុន្តែ​ត្រូវ Ronaldo ស៊ុត​តាមស្មើទាំង ២ដង នៅនាទី ៥៥ និង ៩០ ដោយ​បាល់ពិន័យ ១១ម៉ែត្រ ទាំង ២គ្រាប់។

Ronaldo អបអរក្រោយស៊ុតបញ្ចូលទី (រូបភាព៖ Juventus Facebook page)

ទោះបានត្រឹមស្មើ ប៉ុន្តែ​ក្រុម​សេះបង្កង់នៅតែនាំមុខ​ដាច់​លើ​កំពូល​តារាង ដោយលើស​ក្រុម​លេខ២ Lazio ដល់ទៅ ៨ពិន្ទុ ខណៈ​ Lazio បាន​ចាញ់​ Sassuolo ១-២ កាលពីយប់មិញដូចគ្នា។

២គ្រាប់​បន្ថែមនេះ ធ្វើឲ្យប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ កើនគ្រាប់បាល់ដល់ ២៨គ្រាប់ ក្នុងការបង្ហាញខ្លួន ២៨ប្រកួត នៅ Serie A រដូវកាលនេះ តិចជាង Ciro Immobile ត្រឹម ១គ្រាប់ប៉ុណ្ណោះ៕

វីដេអូហាយឡាយ៖

(វីដេអូពី Channel YouTube "Serie A")