អីយ៉ា! Ole ទំនុកចិត្តខ្ពស់ណាស់ ថា Man Utd ចូល Top4 បាន
- 2020-07-12 07:01:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីយ៉ា! Ole ទំនុកចិត្តខ្ពស់ណាស់ ថា Man Utd ចូល Top4 បាន
ចន្លោះមិនឃើញ
លោក Ole Gunnar Solskjaer មានទំនុកចិត្តខ្ពស់ណាស់ ថាក្រុម Manchester United នឹងចូលតំបន់ Top4 បានសម្រាប់រដូវកាលនេះ។
បិសាចក្រហម Manchester United មានទម្រង់លេងល្អមែនទែនសម្រាប់រដូវកាលនេះ ពោលគឺតាំងពីមានវត្តមានរបស់ Bruno មក។ បច្ចុប្បន្ននេះ ពួកគេមានកំណត់ត្រា១៧ប្រកួតមកហើយ មិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ហើយ៣ប្រកួតចុងក្រោយវិញរកបានគ្រាប់បាល់ចាប់ពី៣គ្រាប់ឡើងតែម្ដង។ សម្រាប់លទ្ធផលក្រុម Chelsea ចាញ់នៅយប់មិញទៀត នោះបិសាចក្រហម Man Utd កាន់តែមានឱកាសច្រើនមែនទែនហើយ។ ដោយ Man Utd ប្រកួតក្រោយប៉ះក្រុម Southampton បើសិនជាឈ្នះប្រកួតនេះ នោះពួកគេនឹងឡើងចូលទៅ Top4 បានហើយ។
សម្រាប់លទ្ធភាពនៃការចូលតំបន់អាចលេង UEFA Champions League នេះ លោក Ole មានជំនឿចិត្តខ្លាំងណាស់។ ដោយអ្នកចាត់ការវ័យក្មេងនេះ ជឿជាក់ថាវត្តមានរបស់កីឡាករក្មេងៗមានសមត្ថភាពរបស់លោកនឹងជួយក្រុមបានច្រើន ហើយសម្រេចក្ដីបំណងនេះមិនខាន។ ជាពិសេសវត្តមានរបស់ Bruno និង Pogba ដែលកំពុងលេងយល់ចិត្តគ្នាខ្លាំង៕