Galaxy Note20 នឹងមានតម្លៃធូរជាង Galaxy Note10

  • 2020-07-13 01:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​មុន​ Samsung បាន​បញ្ចេញ​លក់ Galaxy Note10 ក្នុង​តម្លៃ ១,២៥​លាន​វ៉ុន និង Note10+ តម្លៃ ១,៥​លាន​វ៉ុន នៅ​ទីផ្សារ​កូរ៉េ​ខាង​ត្បូង។ ឆ្នាំ​នេះ​តម្លៃ​របស់​ Galaxy Note​ ជំនាន់​ថ្មី​នឹង​មាន​ការ​ចុះ​ថ្លៃ​បន្តិច​បន្តួច។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ Naver បាន​ឲ្យ​ដឹង​ថា​ Note20 និង Note20+ នឹង​មាន​តម្លៃ​ធូរ​ជាង​មុន ៥​ម៉ឺន​វ៉ុន ដែល​ស្មើ​នឹង​ប្រមាណ ៤០​ដុល្លារ​អាមេរិក។ ​ការ​ចុះ​ផ្សាយ​នេះ​គឺ​ខុស​គ្នា​ពី​ការ​រំពឹង​ទុក​របស់​អ្នក​វិភាគ ដែល​គេ​បាន​ព្យាករណ៍​ថា Galaxy Note ជំនាន់​ថ្មី នឹង​មាន​តម្លៃ​លើស​ជំនាន់​មុន ៥​ម៉ឺន​ដុល្លារ។

គួរ​ដឹង​ថា​ពេល​ចេញ​លក់​នៅ​អាមេរិក​ Galaxy Note10 មាន​តម្លៃ ៩៥០​ដុល្លារ និង Note10+ មាន​តម្លៃ ១១០០​ដុល្លារ។ ការ​ចុះ​ផ្សាយ​របស់ Naver មិន​បាន​បញ្ជាក់​ថា​ការ​ចុះ​ថ្លៃ​នេះ នឹង​មាន​នៅ​លើ​ទីផ្សារ​ផ្សេង​ដែរ​ឬ​យ៉ាងណា​នោះ​ទេ៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង