ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យ​មើលមជ្ឈមណ្ឌលស្រាវជ្រាវ​ និងអភិវឌ្ឈន៍ពូជត្រី

  • 2020-07-14 01:43:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃអង្គារ៍ទី ១៤ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះទៅពិនិត្យមើលជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ហើយនឹងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ នៅស្រុកពាមរក៍ខេត្តព្រៃវែងផងដែរ​ ប្រសិនបើពេលវេលាអនុញ្ញាត្តិ។

តាមរយៈេផករបស់សម្ដេចតេជោ បានឲ្យដឹងថា «ស្ថានីយ៍ផលិតកូនត្រីពូជ» នេះបានបង្កើតឡើងនៅឆ្នាំ១៩៨៨ ដោយរដ្ឋបាលជលផល សហការជាមួយអង្គការប៉ាដិក លើផ្ទៃដី១៦ហិកតា។ មកដល់ឆ្នាំ២០០៨ ក្រសួងកសិកម្មបានប្តូរឈ្មោះនិងបង្កើតទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរហូតមកដល់សព្វថ្ងៃ។

មជ្ឈមណ្ឌលនេះ បានផលិតពូជត្រីរាប់លានកូនជារៀងរាល់ឆ្នាំ ដូចជាត្រីឆ្ពិន ត្រីប្រា ត្រីអណ្តែង ត្រីទីឡាព្យ៉ា កង្កែប បង្កង និងប្រភេទត្រីកាបមួយចំនួនទៀត សម្រាប់ចែកដល់កសិករចិញ្ចឹមទូទាំងប្រទេស និងលែងចូលទៅក្នុងដែនទឹកសាធារណៈ និងស្រះជម្រកត្រីសហគមន៍ជដើម។

យើងនាំគ្នាបំផុសចលនាប្រជាកសិករឱ្យចូលរួមដាំដុះដំណាំស្បៀងតាមគោលការណ៍អភិវឌ្ឍន៍បៃតង ចិញ្ចឹមសត្វ និងវារីវប្បកម្មឱ្យបានសកម្មនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជាកំពុងមានការអភិវឌ្ឍពីប្រទេសពឹងផ្អែកលើវិស័យកសិកម្មទៅជាកសិ-ឧស្សាហកម្មវិញនេះ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី