Derek៖​ សុខចិត្ត​មិន​នៅ​បារាំង​មក​ហាត់​ល្បុក្កតោ​អស់​១០ឆ្នាំ​ និង​ចង់​ឲ្យ​ពិភពលោក​ស្គាល់​ក្បាច់​គុន​នេះ​

  • 2020-07-14 03:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បារាំង​បេះដូង​ខ្មែរ​ Derek Bidaut​ ថា​ខ្លួន​ពិត​ជា​ស្រឡាញ់​ក្បាច់​គុន​ល្បុក្កតោ​ខ្លាំង​មែនទែន​ សុខចិត្ត​បោះបង់​ប្រទេស​បារាំង​មក​រស់នៅ​ខ្មែរ និង​ហាត់​រៀន​ក្បាច់​គុន​មួយនេះ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ​គិត​ដល់​បច្ចុប្បន្ន។​

រូបភាពលើ​ហ្វេសបុក Derek

កីឡាករ​ Derek Bidaut​ បាន​ឲ្យ​ដឹង​ថា​ ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ​ជា​ក្បាច់​គុន​ដ៏​អស្ចារ្យ​បំផុត​ និង​សំបូរ​ក្បាច់​ស្នៀត​រាប់​ពាន់​ រាប់​ម៉ឺន​ក្បាច់​ឯណោះ។​ ក្បាច់​គុន​បុរាណ​របស់​ខ្មែរ​មួយ​នេះ​វា​ល្អ​ប្លែក​ពី​ក្បាច់​គុន​ប្រទេស​ដទៃ។​ ដើមចម​ទាំង​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​បុរស​ស្បែក​ស​រូប​នេះ​ជាប់​ចិត្ត​ និង​ល្បុក្កតោ​ដក​ចិត្ត​មិន​បាន។​

រូបភាពលើ​ហ្វេសបុក Derek

បុរស​វ័យ​ ៣២​ ឆ្នាំ​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ បើ​គិត​ពី​រឿង​ស្រឡាញ់​វិញ​គឺ​វា​ធំធេង​ណាស់​សម្រាប់​រូប​គេ​ ពោល​សុខចិត្ត​បោះបង់​ការ​រស់នៅ​ឯ​ប្រទេស​កំណើត​របស់​ខ្លួន​ បោះបង់​ការងារ​ និង​ការ​រស់នៅ​សុខ​ស្រួល​មក​ហាត់​ក្បាច់​គុន​ល្បុក្កតោ។​ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ​ Derek​ ចង់​ឲ្យ​ក្បាច់​គុន​មួយ​នេះ​ល្បី​ពេញ​ពិភពលោក​ និង​ចង់ឲ្យ​ពិភពលោក​ស្គាល់​ថា​ជា​ក្បាច់​របស់​ខ្មែរ​ ចេញ​មក​ពី​ខ្មែរ។​ កីឡាករ​រូប​នេះ​បាន​ចេញ​ទៅ​បង្ហាត់​បង្រៀន​ដល់​បរទេស​ជា​ច្រើន​ប្រទេស​ផង​ដែរ​ដូច​ជា​ បារាំង​ អាមេរិក​ ម៉ាឡេស៊ី​ ជប៉ុន​ អូស្ត្រាលី​ ជា​ដើម។​

កីឡាករ Derek

រំលឹក​ដែរ​ថា​ កីឡាករ​ Derek Bidaut​ បាន​មក​ហាត់​រៀន​ល្បុក្កតោ​ និង​រស់នៅ​កម្ពុជា​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ​តាំង​ពី​ឆ្នាំ​២០១០​ មក​ម្ល៉េះ។​ កីឡាករ​រូប​នេះ​ក៏​ធ្លាប់​ឡើង​ប្រកួត​គុន​ខ្មែរ​ផង​ដែរ។ ​បច្ចុប្បន្ន​ជា​ម្ចាស់​ក្លឹប​ហាត់ប្រាណ​ ក្លឹប​គុន​ PRODAL​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី