អ្នក​ជិត​ខាង​ ទម្លាយ​ពី​របៀបរស់នៅ​គ្រួសារ Ronaldo នៅអ៊ីតាលី

  • 2020-07-14 07:28:22
  • ចំនួនមតិ 6 | ចំនួនចែករំលែក 22

ចន្លោះមិនឃើញ


​អ្នក​ស្រី ​ Elizabeth Borel ​ជា​អ្នក​រស់​នៅ​ជាប់​ផ្ទះ​គ្នា​ជាមួយ Cristiano Ronaldo ​ក្នុង​ទី​ក្រុង Turin ​ប្រទេស​អ៊ីតាលី ​អស់​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ។

​កូន​ស្រី​របស់​អតីត​កីឡាករ Felice Farfallino ​ដែល​ធ្លាប់​បាន​ជួយ​អ៊ីតាលី​ឈ្នះ​ពាន World Cup ​កាល​ពី​ឆ្នាំ​១៩៣៤​រូប​នេះ ​បាន​និយាយ​ពី​អារម្មណ៍​និង​អ្វី​ដែល​អ្នក​ស្រី​បាន​ឃើញ ​ពី​ផ្ទះ​របស់ Ronaldo ​កីឡាករ​ល្បី​ឈ្មោះ​នៅ​លើ​លោក​នេះ។ ​អ្នក​ស្រី Elizabeth Borel ​បាន​អះអាង​ថា​តាំង​ពី Ronaldo ​មក​រស់​នៅ ​អ្នក​ស្រី​មិន​ដែល​ឮ​សំឡេង​រំខាន ​ការ​ផឹក​ស៊ី ច្រៀង​រាំ​ម្ដង​ណា​នោះ​ទេ។ ​ជា​ធម្មតា ​អ្នក​ស្រី​ឃើញ​តែ​ពេល​កីឡាករ​ Juventus ​រូប​នេះ​ចេញ​ពី​ផ្ទះ ជា​មួយ​ឡាន Rolls-Royce ​គេ​ប៉ុណ្ណោះ។

​ដោយ​ឡែក​នៅ​ក្នុង​ផ្ទះ​របស់​អតីត​កីឡាករ Real Madrid ​នេះ​វិញ ​អ្នក​ស្រី​ធ្លាប់​មើល​ឃើញ​ថា​មាន​សួន​ផ្កា​យ៉ាង​ស្រស់​ស្អាត ​និង​មាន​កន្លែង​ហាត់​ប្រាណ ​អាង​ហែលទឹក​ផង​ដែរ។ ​អ្នក​ស្រី​មិន​ដែល​បាន​និយាយ​ជាមួយ Ronaldo ​នោះ​ទេ ​ព្រោះ​រូបគេ​ចាកចេញ​ពី​ផ្ទះ​តែ​ពេល​ទៅ​ហ្វឹកហាត់ ​និង​កម្មវិធី​នានា​ប៉ុណ្ណោះ។ ​ដោយ​សូម្បី​តែ​ Georgina ​ដែល​ជា​សង្សារ​នោះ ​ក៏​កម្រ​ដើរ​ខាង​ក្រៅ​ខ្លាំង​ណាស់។

​ប្រសិន​បើ​នាង​ដើរ​ទៅ​ខាង​ក្រៅ ​ក៏​មាន​អង្គរក្ស​ពី​ក្រោយ ​និង​អ្នក​មើល​ថែ​កូន​ៗ​២​នាក់​ផង​ដែរ។ ដូច្នេះ​ហើយ ​មិន​មាន​ពេល​សម្រាប់​ឱ្យ​ការ​ជជែក​គ្នា​នោះ​ឡើយ។ ​បើ​និយាយ​ពី ​Cristiano Junior ​វិញ ​ក៏​មិន​ដែល​លេង​ជាមួយ​ក្មេង​ៗ​ក្បែរ​នោះ​ដែរ។ ​ក្មេង​ប្រុស​រូប​នេះ ចេញ​ពី​ផ្ទះ​តែ​ពេល​ទៅ​ហ្វឹកហាត់​បាល់ទាត់ ​និង​ទៅ​សាលា​ប៉ុណ្ណោះ។ និយាយ​ជា​រួម​ទៅ ​គ្រួសារ​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​មួយ​នេះ ពិត​ជា​ស្ងប់ស្ងាត់​ខ្លាំង​ណាស់៕

ប្រភព៖ The Sun   អត្ថបទ៖ ប្រុស យុទ្ធ