មូល​ហេតុ​អ្វីខ្លះ ធ្វើ​ឱ្យចង្កូត​​រថយន្ត​ញ័រ ពេល​កំពុងបើកបរ​?

  • 2020-07-14 08:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​កំពុង​បើក​រថយន្តសុខៗ​ ស្រាប់​តែ​ចង្កូតញ័រ តើ​បញ្ហា​នេះ​បណ្ដាល​មក​ពី​អ្វី? តើ​អ្នក​ធ្លាប់​ជួប​ប្រទះ​ដែរ​ឬ​ទេ? បើ​យោង​តាមគេហទំព័រ Axleaddict បាន​លើក​យក​កត្តា​ ៤ ដែលជាបទពិសោធន៍របស់​បុរស​ម្នាក់ មក​បង្ហាញ​ដូច​ខាងក្រោម៖

១. ខ្យល់​កង់រថយន្ត​ទាំង៤មិន​ស្មើ​គ្នា

បញ្ហា​ធ្វើ​ឱ្យ​ចង្កូត​រថយន្តញ័រ ភាគ​ច្រើន​​​គឺ​បណ្ដាល​មក​ពី​​ខ្យល់​កង់​រថយន្ត​ពុំ​ស្មើ​គ្នា។ បើ​សម្ពោធខ្យល់​កង់​រថយន្ត​​ទាំង​បួន ​មាន​គីឡូ​មិន​ស្មើ​គ្នា​ទេ នោះ​ចង្កូតនឹង​ញ័រ។ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ម្ចាស់​រថយន្ត​ត្រូវ​ថ្លឹង​កង់​ទាំងបួន​ឱ្យ​ស្មើ​គ្នា។ ក្រៅ​ពី​ចង្កូត​ញ័រ ជិះ​ទាំងកង់​​ធូរ ​ក៏​​ធ្វើ​ឱ្យ​រថយន្ត​ស៊ីប្រេង​ច្រើន កង់​រថយន្ត​ផ្ទុះ សឹក​ក្រឡា និង​ខូច​ខ្នង​កង់​ជាដើម។

២. ខ្នង​កង់រថយន្តវៀច​

ករណី​មួយ​ទៀត​នោះ បណ្ដាលមក​ពី​ខ្នងរថយន្ត​វៀច​។ បើ​មាន​បញ្ហានេះ ​ម្ចាស់​រថយន្ត​គួរ​ពិនិត្យ​មើល​ខ្នង ក្រែង​មាន​វៀច​ត្រង់​កន្លែង​ណា​ ហើយ​បើ​ឃើញ​វៀច ត្រូវ​តែ​ឱ្យ​ជាង​តម្រង់​ឱ្យ។ នៅ​បរទេស​តម្លៃ​តម្រង់​ខ្នង​កង់ អស់​តែ​១៥-២០ ដុល្លារប៉ុណ្ណោះ។

៣. មាន​របស់​អ្វី​មួយ​ជាប់​កង់​រថយន្ត

បើ​មាន​របស់​អ្វី​​​មុត ឬ ជាប់កង់ ដូចជា ប៊ូឡុង ម៉ាឡេត ទួរណឺវិស ​ក៏​​ធ្វើ​ចង្កូត​រថយន្ត​​ញ័រ​ដែរ។

៣. កង់​រថយន្ត​​សឹក​ក្រឡា 

ចូរ​ពិនិត្យ​​ក្រឡា​កង់​ទាំងបួន បើ​កង់​សឹក​ក្រឡា នឹង​ធ្វើ​ឱ្យ​ចង្កូត​រថយន្ត​ញ័រ​ខ្លាំង​បំផុត ដូច្នេះ​ត្រូវ​​ប្ដូរ​ចេញ​ជៀសវាង កើត​គ្រោះថ្នាក់​ផ្សេងៗ។ ​​

៤. ហ្វ្រាំងរថយន្ត​មាន​បញ្ហា 

ក្រៅ​ពី​កត្តា​ខាងលើ ហ្វ្រាំង​ក៏​ជា​មុខ​សញ្ញា​សំខាន់​មួយ​ដែរ។ ពេល​អ្នក​ជាន់​ហ្វ្រាំង ហើយ​ចង្កូត​ញ័រ​ខ្លាំង​នោះ បញ្ជាក់​ថា​ហ្វ្រាំង (Brake Rotor) មាន​បញ្ហា៕

ប្រភព៖ Autoweek   ប្រែ​សម្រួល៖ សុខហេង