ពានរង្វាន់សហគ្រិនថ្នាក់ជាតិ ចាប់ផ្ដើម​ប្រកួត​ប្រជែង​ថ្នាក់​តំបន់ ឆាប់ៗនេះ!

  • 2020-07-14 09:09:18
  • ចំនួនមតិ 9 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ

ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ ឆ្នាំ២០២០ នឹង​ចាប់ផ្ដើម​ប្រកួត​ប្រជែង​ថ្នាក់តំបន់ តាមខេត្តចំនួន ៥ ចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ តទៅ មុនឈានទៅដល់ការប្រកួត​ថ្នាក់​ជាតិ នា​ខែសីហា។

កាលបរិច្ឆេទ​ការប្រកួត​ពាន​រង្វាន់​សហគ្រិន​ថ្នាក់ជាតិ (តាមតំបន់) មានដូចខាងក្រោម៖

  • តំបន់ខេត្តបាត់ដំបងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០

  • តំបន់ខេត្តសៀមរាបនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០

  • តំបន់ខេត្តស្វាយរៀងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០

  • តំបន់ខេត្តកណ្តាលនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០

  • តំបន់ខេត្តកំពតនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០

សូមបញ្ជាក់ថា​ ពានរង្វាន់សហគ្រិន​ថ្នាក់ជាតិ រៀបចំឡើងដោយ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និង សហគ្រិនខ្មែរ ក្នុងគោលបំណងធំៗចំនួន ៣ គឺ

  • រៀបចំព្រឹត្តិការណ៍អបអរសាទរ និងការប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិសម្រាប់សហគ្រិនជោគជ័យរបស់កម្ពុជា។

  • លើកកម្ពស់ការយល់ដឹងអំពីតួនាទីសំខាន់ៗរបស់សហគ្រាសធុនតូច និងមធ្យមដល់អង្គការសង្គមស៊ីវិល អាជីវកម្ម ស្ថាប័នសាធារណៈ យុវជន និងអ្នកបង្កើតគំនិតថ្មីៗនៅថ្នាក់ជាតិ។

  • ពង្រឹង និងពង្រីកភាពជាដៃគូរវាងវិស័យឯកជន និងវិស័យសាធារណៈក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងការចូលរួមទទួលខុសត្រូវរបស់សង្គមក្នុងអាជីវកម្មតាមរយៈការកសាងអនាគតសហគ្រិននៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរបានធ្វើសេចក្តីព្រាងអំពីលក្ខ ខណ្ឌរបស់បេក្ខជន ដើម្បីចូលរួមចំណែកជ្រើសរើសសហគ្រិនដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការក្លាយជាសហគ្រិនឆ្នើម និងជាតំណាងជាតិពិតប្រាកដ ក្នុងការពាំនាំសមិទ្ធផលរបស់កម្ពុជាដល់ថ្នាក់តំបន់ និងអន្តរជាតិ តាមរយៈកិច្ចប្រជុំ ការប្រកួតប្រជែង និងវេទិកាផ្សេងៗ ដែលមានដូចខាងក្រោម៖

ដើម្បីស្វែងរកម្ចាស់ជ័យលាភី វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ បានកំណត់អំពីនិតិវិធី និងលក្ខណៈវិនិច្ឆ័យមួយចំនួនដើម្បីវាយតម្លៃសមត្ថភាព យុទ្ធស្រាស្រ្តរបស់សហគ្រិនក្នុងស្រុក គំនិតអាជីវកម្ម និងភាពច្នៃប្រឌិតរបស់សហគ្រិនដូចខាងក្រោម៖

សម្គាល់៖ នីតិវិធីដាក់ពិន្ទុ និងវិធីសាស្រ្តវាយតម្លៃ គឺជាសេចក្តីព្រាងរបស់វិទ្យាស្ថាន និងបានធ្វើការពិគ្រោះយោបល់ជាមួយគណៈកម្មការផ្តល់ពិន្ទុបន្ថែមទៀត។ ជាគោលការណ៍យើងនឹងយកពិន្ទុតាមផែ្នកនីមួយៗបូកបញ្ចូលគ្នារួចចែកនឹងបួន ដើម្បីស្វែងរកបេក្ខជនដែលមានពិន្ទុខ្ពស់បំផុត។

ជាមួយគ្នានេះវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ បានកំណត់តួនាទីសំខាន់ៗរបស់គណៈកម្មាការក្នុងការចូលរួមផ្តល់ពិន្ទុលើបេក្ខជនតាមបណ្តារាជធានី-ខេត្ត ដើម្បីលើកកម្ពល់គុណភាពនៃដំណើរការជ្រើសរើស និងប្រសិទ្ធភាពនៃកម្មវីធី ដោយស្នើគណៈកម្មការផ្តល់ពិន្ទុដូចខាងក្រោម៖

  • ចូលរួមជាគណៈកម្មការថ្នាក់តំបន់ ដើម្បីកំណត់ប្រធានបទសម្រាប់ការប្រកួតប្រជែង។

  • ចូលរួមជាគណៈកម្មការថ្នាក់តំបន់ដើម្បីផ្តល់ពិន្ទុការប្រកួតប្រជែងនៅថ្នាក់តំបន់។

  • ចូលរួមការប្រជុំឆ្លុះបញ្ចាំងជាមួយគណៈកម្មាការៀបចំ និងផ្តល់យោបល់ដល់វិទ្យាស្ថាន និងសហគ្រិនខ្មែរដើម្បីកែលម្អការប្រកួតប្រជែងឆ្នាំបន្ទាប់កាន់តែល្អប្រសើរ៕