គ្រូ​បង្វឹក​ Man Utd សម្រេច​លាឈប់​ ក្រោយ​ទាស់​ទែង​ជា​មួយ​ De Gea

  • 2020-07-15 12:03:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​សារព័ត៌មាន​មួយ​ចំនួន បាន​ចុះ​ផ្សាយ​ថា​ក្លឹប Manchester United បាន​បណ្ដេញ​គ្រូ​បង្វឹក​ចាំ​ទី​លោក Emilo Alvarez ដោយសារ​តែ​ទាស់ទែង​នឹង​អ្នក​ចាំ​ទី​អេស្ប៉ាញ David De Gea។

តែ​លោក​ Alvarez បាន​ចេញ​មុខ​បញ្ជាក់​ប្រាប់ AS ថា ក្លឹប​មិន​បាន​ដេញ​លោក​ទេ តែ​លោក​ទេ​សម្រេច​ចិត្ត​លា​ឈប់​ដោយ​ខ្លួន​ឯង​។

លោក​ Alvarez បាន​និយាយ​ថា​៖" Man Utd មិន​បាន​ដេញ​ខ្ញុំ​ទេ​ វា​ជា​រឿង​មិន​ពិត​ឡើយ​។ នៅ​ពេល​ដែល​ក្លឹប​ធ្វើ​កុង​ត្រា​ថ្មី​នឹង​ De Gea ក្លឹប​ថែម​ទាំង​បន្ត​កុងត្រា​ឲ្យ​​ខ្ញុំ​ផង​ដែរ​ពេលនោះ​។ ពេល​ហ្នឹង​ខ្ញុំ​បាន​ប្រាប់​ទៅ​ពួក​គេ​ថា​ ខ្ញុំ​ចង់​ចេញ​ពី​ក្លឹប​។ ការ​ចាកចេញ​នេះ​គឺ​មិន​មែន​មាន​ន័យ​ខ្ញុំ​ចង់​ចេញ​ពី​ Man Utd ទេ​គឺ​ ខ្ញុំ​មិន​ចង់​បង្វឹក​ De Gea ទៀត​ទេ​។ "

គ្រ​បង្វឹក​រូប​នេះ​បាន​បន្ត​ថា​៖" ខ្ញុំ​អ្នក​អូសទាញ​ De Gea ​ឲ្យ​មក​លេង​នៅ​ Man Utd នេះ​។ រយៈ​ពេល​៣ឆ្នាំ​មក​នេះ​ ខ្ញុំ​ខិត​ខំ​បង្ហាត់​គេ​ណាស់​ គេ​ក្លាយ​ជា​កីឡាករ​លំដាប់​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​។ តែ​ក្រោយ​មក​ គេ​ដូច​ជា​មិន​ស្មោះត្រង់​នឹង​ខ្ញុំ​សោះ​ នៅ​ពេល​គេ​ធ្វើ​កុងត្រា​ថ្មី​ គេ​អត់​ប្រាប់​ខ្ញុំ​ទេ​ ក្លឹប​ឲ្យ​តម្លៃ​ខ្លួន​ប៉ុន្មាន​ក៏​គេ​មិន​ប្រាប់​ខ្ញុំ​ដែរ​ ខ្ញុំ​ទៅ​សួរ​គេ​ គេ​ថា​ក្លឹប​អត់​ឲ្យ​និយាយ​ទេ​ អញ្ចឹង​ហើយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ចាកចេញ​តែ​ម្ដង​ទៅ​៕ "

ប្រភព៖ Goal   ប្រែសម្រួល​ដោយ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម