Kane រក​បាន​គ្រាប់​ទី​២០០​របស់​ខ្លួន​សម្រាប់​ក្លឹប​អាជីព

  • 2020-07-16 02:53:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បាន​កោតសរសើរ​ខ្លាំង​ចំពោះ Harry Kane បន្ទាប់​ពី​គេ​អាច​រក​បាន​គ្រាប់​ទី​២០០​សម្រាប់​ក្លឹប​អាជីព​កាល​ពី​យប់​មិញ ពេល​ជួយ Spurs ឈ្នះ Newcastle ៣-១។

កីឡាករ​វ័យ​២៦​ឆ្នាំ​​រក​បាន​២​គ្រាប់​តែ​ម្នាក់​ឯង ដែល​​ជា​គ្រាប់​ទី​២០១​​សម្រាប់​ក្លឹប​អាជីព​ក្នុង​ការ​លេង​៣០៥​ប្រកួត។ តាំង​ពី​ចូល​ជា​អាជីព Kane បាន​លេង​ឲ្យ​៤​ក្លឹប​មាន​ដូច​ជា Leicester City, Leyton Orient, Millwall និង Spurs។

Spurs គឺ​ជា​ក្លឹប​ដែល Kane រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​១៨៥​គ្រាប់។ ក្រោយ​បញ្ចប់​ការ​ប្រកួត​យប់​មិញ​លោក Jose បាន​និយាយ​អំពី Kane ថា គេ​​កីឡាករ​ដែល​​ដឹង​ខ្លួន​ឯង​សំខាន់​ប៉ុណ្ណា។ បន្ទាប់​ពី​ព្យាបាល​របួស​ជា គេ​បាន​ចូល​លេង​​គ្រប់​នាទី​នៃ​គ្រប់​ការ​ប្រកួត៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី