ក្រុមឡានដឹកដី ដឹកខ្សាច់ ដឹកថ្ម និងដឹកសម្ភារៈផ្សេងៗ ទៅធ្វើស្លាកលេខជាបន្ទាន់ទៅ ប្រយត្ន័ចរាចរណ៏លើផ្លូវសាធារណៈអត់កើត
- 2020-07-16 05:03:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមឡានដឹកដី ដឹកខ្សាច់ ដឹកថ្ម និងដឹកសម្ភារៈផ្សេងៗ ទៅធ្វើស្លាកលេខជាបន្ទាន់ទៅ ប្រយត្ន័ចរាចរណ៏លើផ្លូវសាធារណៈអត់កើត
ចន្លោះមិនឃើញ
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមជំរាបជូនដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ជាពិសេសក្រុមឡានដឹកដី ដឹកខ្សាច់ ដឹកថ្ម និងដឹកសម្ភារៈផ្សេងៗ សូមទៅធ្វើស្លាកលេខ បើមិនមានស្លាកលេខ គឺមិនអនុញ្ញាតិអោយធ្វើចរាចរណ៍លើផ្លូវសាធារណៈនោះឡើយ។
ក្នុងករណីពិនិត្យឃើញរថយន្តគ្មានពន្ធ នោះស្នងការដ្ឋាននិងបញ្ជូនទៅសមត្ថកិច្ចគយដើម្បីបន្តនីតិវិធីដើម្បីបង់ពន្ធ ។ នេះចាត់ទុកជាការជូនដំណឹងដល់ម្ចាស់យាន្តយន្តទាំងអស់អោយបានជ្រាបមុនពេល សមត្ថកិច្ចចុះធ្វើការបង្ក្រាប ។