សឿត ណាវ៉ា៖ ២៣នាក់​ចុងក្រោយ​ហ្នឹង គឺ​ល្អ​បំផុត​សម្រាប់​កម្ពុជា

  • 2020-07-16 07:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពេល​សួរ​ថា​តើ សឿត ណាវ៉ា មាន​ក្ដី​​កង្វល់​ទេ ពេល​ឃើញ​លោកគ្រូបង្វឹក Koji Gyotoku ផ្ទិតផ្ចង់​ក្នុង​ការ​ជ្រើស​​កីឡា ហើយ​ជឿជាក់​លើ​ខ្លួន​ឯង​ទេថានឹង​​ជាប់​ជម្រើស​ជាតិ U19 ដើម្បី​ត្រៀម​ប្រកួត​ជម្រុះ AFC U-19 Championship 2020​?

ខ្សែ​ការពារ​ក្លឹប​បឹងកេត បាន​បង្ហើប​ថា អ្នកណា​ជាប់​ក៏​បាន​ដែរ ​ព្រោះវា​ជា​គោលដៅ​តែ​មួយ​ ហើយ​បញ្ជី​ឈ្មោះ​២៣​នាក់​ចុង​ក្រោយ គឺ​ល្អ​បំផុត​សម្រាប់ក្រុម​គោព្រៃ​ជំទង់​​កម្ពុជា។

យុវជន​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ បញ្ជាក់​​ ៖«សម្រាប់​ខ្ញុំ​ក៏​មិន​ហ៊ាន​ប្រាកដ​ដែរ ប៉ុន្តែ​គឺ​យើង​នៅ​តែ​ប្រឹង​ដូច​គ្នា កីឡាករ​ណា​​ជាប់ ២៣​នាក់​ណា​ជាប់​​ក៏​ជា​គោលដៅ​តែ​មួយ អ៊ីចឹង​​ខ្ញុំ​ថា​២៣នាក់​ចុងក្រោយ​ហ្នឹង គឺ​ល្អ​បំផុត​សម្រាប់​កម្ពុជា»។

ក្នុង​កិច្ច​សម្ភាសន៍​ក្រោយ​បញ្ចប់​ការ​ធ្វើតេស្ត​ក្រុម​ជម្រើស​កម្ពុជា U19 ដំណាក់​កាល​ដំបូងថ្មី​ៗ​នេះ អតីត​ខ្សែ​ការពារ​ឆ្នើម និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ U15 បាន​បង្ហាញ​អារម្មណ៍​សប្បាយ​ចិត្ត ដ្បិត​​មាន​យុវជន​​ថ្មី​ចាស់​ជា​ច្រើន​មក​ប្រជែង​គ្នា។

ខ្សែ​ការពារ​វ័យ​ក្មេង​ពន្យល់​ ៖«...ខ្ញុំ​សប្បាយ​ចិត្ត ព្រោះ​បាន​​កីឡាករ​មក​​ធ្វើតេស្ត​ច្រើន​អ៊ីចឹង ​គឺ​អា​ការ​ប្រកួត​ប្រជែង​គ្នា​គឺ​​ខ្លាំង អ៊ីចឹង​កីឡាករ​មួយ​ៗ​គឺ​ខ្លាំង​អ៊ីចឹង​ Level របស់​យើង​ក៏​ឡើង​តាម​ហ្នឹង»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី