ចង់ពិសាម្ហូបថៃពិត ស្វែងរកភោជនីយដ្ឋានដែលមានស្លាកសញ្ញា "Thai SELECT"

  • 2020-07-16 09:37:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជីរ៉ាវុឍ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានតំណាងពាណិជ្ជកម្មថៃនៅរាជធានីភ្នំពេញ បានថ្លែងថា ស្ថានតំណាងពាណិជ្ជកម្មថៃ បានធ្វើការប្រគល់ស្លាកសញ្ញា Thai SELECT ទៅដល់ភោជនីយដ្ឋានថៃនៅប្រទេសកម្ពុជា ដើម្បីធានាថា ភោជនីយដ្ឋានថៃទាំងនោះ មានលក់ម្ហូបថៃដែលមានរសជាតិបែបថៃពិតៗ ដោយភោជនីយដ្ឋានថៃដែលបានទទួលស្លាកសញ្ញា Thai SELECT ជាភោជនីយដ្ឋានដែលមានមុខម្ហូបថៃមិនតិចជាង ៨០% នៃមុខម្ហូបទាំងអស់ មានស្តង់ដារ របៀបផ្សំគ្រឿងបែបថៃ ប្រើប្រាស់វត្ថុធាតុដើម និងគ្រឿងផ្សំរបស់ថៃ រួមទាំងតុបតែងបរិយាកាសនៅខាងក្នុងហាងដែលមានលក្ខណៈបែបថៃផងដែរ ហើយបានទទួលការវាយតំលៃដោយផ្អែកលើការអោយពិន្ទុទៅតាមការកំណត់របស់គណៈកម្មាការដែលបានបង្កើតឡើង។

Thai SELECT គឺជានិមិត្តសញ្ញាដែលក្រសួងពាណិជ្ជកម្មថៃប្រគល់ជូនភោជនីយដ្ឋានថៃដែលបានទទួលការជ្រើសរើសដើម្បីធានាថាភោជនីយដ្ឋាននេះមានមុខម្ហូបដែលជាអត្តសញ្ញាណថៃ ដោយចែកចេញជា ៣ ប្រភេទគឺ Thai SELECT PREMIUM មានផ្ទៃពណ៌ទឹកមាស Thai SELECT មានផ្ទៃពណ៌ក្រហម និង Thai SELECT UNIQUE មានផ្ទៃពណ៌ទឹកក្រូច។

បច្ចុប្បន្ននេះមានភោជនីយដ្ឋានថៃនៅប្រទេសកម្ពុជាដែលបានទទួលស្លាកសញ្ញា Thai Select ដែលមានដូចខាងក្រោម៖

ដូច្នេះ សូមអញ្ជើញលោកអ្នកដែលចង់ទទួលទានអាហារថៃពិត អាចទៅសាកទទួលទានបាននៅតាមភោជនីយដ្ឋានដែលមានដូចខាងលើ។