Fernandes ថា​ Ronaldo មាន​សមត្ថភាព​ខ្លាំង​ជាង​គេ​ក្នុង​លោក​នេះ​

  • 2020-07-16 10:56:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ​ Bruno Fernandes បាន​និយាយ​ទៅ​កាន់​ BT Sports កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​មិន​ដែល​ឃើញ​កីឡាករ​ណា​ ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo នោះ​ទេ​។

Fernandes បាន​និយាយ​ថា​៖" Ronaldo បាន​ក្លាយ​ជា​កីឡាករ​ ដែល​មាន​សមត្ថភាព​លើស​គេ​ទាំង​អស់​ក្នុង​ពិភពលោក​ តាំង​ពី​កីឡាករ​រូប​នេះ​ទើប​ចូល​ប្រ​លោក​ក្នុង​វិស័យ​បាល់ទាត់​បាន​ជិត​ ១​ឆ្នាំ​ម្ល៉េះ​។ "

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​៖" ឥឡូវ​នេះ​គាត់​ប្ដូរ​របៀប​លេង​បន្តិច​ ប៉ុន្តែ​គាត់​នៅ​តែ​ជា​កីឡាករ​មួយ​ ដែល​ពិបាក​ទប់​ទល់​មែន​ទែន​។ សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​តាំង​ពី​ប្រ​លោក​ក្នុង​វិស័យ​នេះ​មក​ ខ្ញុំ​មិន​ដែល​ឃើញ​កីឡាករ​ណា​ ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​គាត់​ទៀត​ទេ​៕ "

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី