Zidane ទទូច​ថា ​ទំនាក់ទំនង​ជា​មួយ​ Bale នៅ​តែ​ល្អ​ទោះ​ Bale បញ្ចេញ​សកម្មភាព​ប្លែក​ៗ​មួយ​រយៈ​ចុងក្រោយ​​

  • 2020-07-16 13:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប​ Real Madrid លោក​ Zinedine Zidane បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ទោះ​សារព័ត៌មាន​ជា​ច្រើន​ខំ​ចុះ​ផ្សាយ​បំបែក​បំបាក់​យ៉ាង​ណា​ ក៏​ទំនាក់​ទំនង​លោក​ និង​ Gareth Bale នៅ​តែ​ល្អ​ដូច​ធម្មតា​អញ្ចឹង​។

លោក​ Zidane បាន​និយាយ​ថា​៖" ម៉េច​សួរ​តែ​រឿង​ Bale ដដែល​ៗ​អញ្ចឹង​។ ដូច​ធ្លាប់​បាន​និយាយ​អញ្ចឹង​ ពួក​យើង​អត់​មាន​អី​ទេ​ ពួក​យើង​ចាប់​អារម្មណ៍​លើ​តែ​ការ​ប្រកួត​ទេ​ Bale ក៏​អញ្ចឹង​ដែរ​។ "

គ្រូ​បង្គោល​រូប​នេះ​បាន​បន្ត​ថា​៖" ទោះ​ពួក​សារព័ត៌មាន​ជា​ច្រើន​ខំ​ចុះ​ផ្សាយ​បំបែក​បំបាក់​យ៉ាង​ក៏​ដោយ​ ក៏​មិន​អាច​ទៅ​រួច​បាន​ដែរ​។ “

Zidane បាន​បន្ថែម​ថា​ អស់​លោក​អាច​សួរ​ដដែល​ៗ​បាន​ តែ​ចម្លើយ​ខ្ញុំ​ក៏​ដដែល​ដែរ​ ព្រោះ​ថា​គោលដៅ​ពួក​យើង​រួម​គ្នា​ គឺ​ចង់​ឈ្នះ​តែ​ពាន​ La Liga និង​ពាន​ផ្សេងៗ​ជា​ច្រើន​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ Bale មិន​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​សោះ​ ដែល​ជា​ហេតុ​ដែល​សារព័ត៌មាន​ជា​ច្រើន​ ចុះ​ផ្សាយ​សួរ​នាំ​ពី​ទំនាក់​ទំនង​របស់​គេ​នឹង​លោក​ Zidane បែប​នេះ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម