ល្អណាស់! អេស៊ីលីដា ប្រកាស​បញ្ចុះការប្រាក់​លើការស្នើសុំឥណទានថ្មី គ្រប់ប្រភេទ

  • 2020-07-16 13:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ អេស៊ីលីដា ភីអិលស៊ី បានសម្រេច​បញ្ចុះ​ការប្រាក់​ពី ០,៤០% ដល់ ១% ក្នុង​១ឆ្នាំ បន្ថែមទៀត លើ​ការ​ស្នើ​សុំ​ឥណទាន​ថ្មីគ្រប់ប្រភេទ។ នេះ​បើយោង​តាម​សេចក្ដីជូនដំណឹង​របស់​ធនាគារ​ កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅ។

សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ការ​សម្រេច​បញ្ចុះ​ការប្រាក់នេះ គឺដើម្បី​ចូលរួមគាំទ្រ​ការ​រីកលូតលាស់​អាជីវកម្ម​របស់​អតិថិជន។

ធនាគារ​ អេស៊ីលីដា ភីអិលស៊ី បានបន្ថែមថា អតិថិជន​ទាំងអស់ អាច​ដាក់​សំណើ​សុំ តាមរយៈ​ អេស៊ីលីដាទាន់ចិត្ត ឬនៅតាម​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរាជធានី-ខេត្តទូទាំងប្រទេស ដើម្បី​ឲ្យ​ភ្នាក់ងារ​របស់ធនាគារ ធ្វើការទំនាក់ទំនង និងរៀបចំ​ជូន​បានទាន់ពេល។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈ៖

  • ការិយាល័យទំនាក់ទំនងអតិថិជន លេខទូរស័ព្ទ ០២៣ ៩៩៤ ៤៤៤ /០១៥ ៩៩៩ ២៣៣ ឬ នៅគ្រប់បណ្តាការិយាល័យធនាគារ អេស៊ីលីដា រាជធានី-ខេត្ត

គេហទំព័រ : www.acledabank.com.kh