ក្រសួងសាធារណការ រៀបចំសិក្ខាសាលា ដើម្បីបង្កើនប្រសិទ្ធភាព ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា២០២១-២០២៣

  • 2020-07-20 05:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី "ការធ្វើសមាហរណកម្មថវិកាចរន្ត និងថវិកាវិនិយោគហិរញ្ញប្បទាន ដោយថវិកាថ្នាក់ជាតិ (គម្រោងវិនិយោគផ្ទាល់)" ដល់អង្គភាពពាក់ព័ន្ធ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង កងវិស្វកម្ម អង្គភាពជំនាញ និងមន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត ។

សិក្ខាសាលានេះ គោលបំណងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែមលើការធ្វើសមាហរណកម្មថវិកាចរន្ត (ការជួសជុលថែទាំ) និងថវិកាវិយោគហិរញ្ញប្បទាន (គម្រោងវិយោគផ្ទាល់) ឱ្យបានយល់ស៊ីជម្រៅ ។

ឯកឧត្ដមរដ្ឋលេខាធិការ មានប្រសាសន៍ថា៖ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព ទាមទារឱ្យមានការចូលរួមពីគ្រប់បណ្ដាភាគីពាក់ព័ន្ធទាំងអស់ ប្រកបដោយទំនួលខុសត្រូវ ភាពច្បាស់លាស់ តម្លាភាព និងគណនេយ្យភាព ក្លាយជាវិធានការដ៏សំខាន់មួយសម្រាប់លើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំ និងការបែងចែកនូវធនធានថវិកាប្រកបដោយសមធម៌ និរន្តរភាព និងការអភិវឌ្ឍ ព្រមទាំងសមស្របតាមគោលនយោបាយ និងកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ គឺការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ២០១៦ -២០២០។

ឯកឧត្តមរដ្ឋលេខាធិកា ក៏បានបញ្ជាក់ផងដែរថា ទិសដៅចំនួនពីរធំៗគឺ ធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ ប្រើប្រាស់ជាប់បានយូអង្វែង និងការបណ្តុះបណ្តាលមន្ត្រីរាជការក្រោមឱវាទក្រសួងឲ្យមានសមត្ថភាពគ្រប់គ្រាន់។

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន